កាន់តែក្តៅទៅៗហើយ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយដែលមន្ត្រីជំនាញដោះលែងជនសង្ស័យឲ្យនៅក្រៅសំណាញ់ច្បាប់ វគ្គ៨


ផ្សាយចេញនៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ 2023

ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយខេត្តកណ្ដាលនៅចំណុចគីឡូម៉ែត្រលេខ 25 -26 ភូមិស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល នៅតែរក្សាភាពស្ងៀមស្ងាត់ អស់រយៈពេលជាងមួយឆ្នាំមកហើយជនរងគ្រោះស្លាប់បាត់បង់ជីវិតចំនួន 2 នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយរយ:ពេលកន្លងមកតាំងពីវគ្គ ១ រហូតដល់វគ្គ ៧ ទោះបី acu ធ្វើលិខិតអញ្ជើញឲ្យអធិការស្រុកកៀនស្វាយនិងបក្សពួកចំនួន 3 នាក់ចូលខ្លួនទៅឆ្លើយបំភ្លឺ ក្នុងករណីពុករលួយ យោងតាមពាក្យបណ្ដឹងក្រុមគ្រួសារជនរងគ្រោះ និងវត្ថុតាងមួយចំនួនដែលអធិការស្រុកកៀនស្វាយលោកព្រំ សំណាង ដោះលែងជនសង្ស័យឲ្យនៅក្រៅសំណាញ់ច្បាប់ ដោយសារជន សង្ស័យ បើកបររថយន្ត មិនមានប័ណ្ណបើកបរ បើយោងតាមច្បាប់ ត្រូវមានទោសយ៉ាងណា?

ដោយឡែកក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋដោះលែងជនសង្ស័យ គឺល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិរួចទៅហើយ តើវាំងននខ្មៅនៅពីក្រោយរឿងគ្រោះថ្នាក់ចរាចរណ៍នេះនឹងទៅជាយ៉ាងណា ? 

ក្នុងនាមជាមន្ត្រីដែលបម្រើការងារជូន ប្រជាពលរដ្ឋធ្វើការបែបរបៀបពុករលួយ ដែលជាកត្តាសំខាន់ដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែស្អប់ខ្ពើមពេលចែចូវជាមួយជនសង្ស័យបានសម្រេចបិទសំណុំរឿងដោះលែងជនសង្ស័យឲ្យនៅក្រៅសំណាញ់ច្បាប់ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះរងទឹកភ្នែក៕


តែទោះបីយ៉ាងណាក្តី ក្រុមគ្រួសារជនរងគ្រោះនៅតែមានសង្ឃឹមថា តុលាការខេត្តកណ្ដាលនិងរកយុត្តិធម៌ជូនពួកគាត់ និងចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់.បើយោងតាមឯកសារក្នុងការស្នើសុំដល់តុលាការខេត្តកណ្ដាលក្នុងការពន្លឿនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ចុះនៅថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2023 កន្លងទៅថ្មីៗនេះ។


តើឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃយល់យ៉ាងណាវិញ ចំពោះមន្ត្រីក្រោមឱវាទអនុវត្តផ្ទុយពីបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ សូមបញ្ជាក់ផងដែលថា acu បានធ្វើលិខិតអញ្ជើញជាបន្តបន្ទាប់ ជូនទៅដល់មន្ត្រីនគរបាលស្រុកកៀនស្វាយដែលប្រព្រឹត្តអំពើពុករលួយ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។








Powered by Blogger.