តើរដ្ឋមន្ត្រីប្រទេសវៀតណាមចាត់វិធានការយ៉ាងណាវិញចំពោះឧក្រិដ្ឋជនជនជាតិវៀតណាមផលិតគ្រឿងញៀននៅកម្ពុជា វគ្គ៨
ផ្សាយចេញនៅថ្ងៃទី ១ខែវិច្ឆិកាឆ្នាំ ២០២៣
ខេត្តកណ្ដាល: ជនជាតិវៀតណាមចំនួន 3 នាក់ត្រូវបានចាប់ខ្លួននៅនឹងកន្លែងទាក់ទិនទៅនឹងផលិតគ្រឿងញៀនខុសច្បាប់ តើ "ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម" មានតួនាទីយ៉ាងសំខាន់និងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសគ្រឿងញៀននិងអំពើរត់ពន្ធជួញដូរមនុស្ស មានចំណាត់ការយ៉ាងណាចំពោះឧក្រិដ្ឋជនគ្រឿងញៀនជនជាតិវៀតណាមចំនួន 3 នាក់ ផលិតនិងចែកចាយ ធ្វើឱ្យចលាចលនៅក្នុងប្រទេសកម្ពុជា ក្លាយជាតំបន់អសន្តិសុខ និងបង្កើតឲ្យមានភារ:វកម្មផ្សេងៗ។ល។
តើច្បាប់អន្តរជាតិ នៃឧក្រិដ្ឋជនផលិតគ្រឿងញៀន ជនជាតិវៀតណាមចំនួន 3 នាក់នេះត្រូវមានទោសទាន់យ៉ាងណា? សូមឱ្យឯកឧត្តមកើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេត។
យោងតាមដីការ បង្គាប់ឲ្យឃុំខ្លួន លេខ ៣២២០ ដកឃខ និងដល់លេខ ៣២២២ ដកឃខ ចុះថ្ងៃទី 15 ខែកក្កដាឆ្នាំ 2023 ចៅក្រមស៊ើបសួរហត្ថលេខានិងត្រា ពេជ ម៉ារ៉ែន ។
យោង ឃ្លីបវីដេអូដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបាន និងរបាយការណ៍របស់អធិការស្រុកកៀនស្វាយ ខេត្តកណ្ដាល និងវត្ថុតាងនានាដែលរក្សាទុកបានបញ្ជាក់យ៉ាងច្បាស់ តែអ្វីដែលជាចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល បែរជាបាត់វត្ថុតាមជាច្រើន ដូចក្រមួនត្រូវថ្ងៃ ឬក៏ដូចជាអំបិលត្រូវទឹក ។
តែយ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់ចៅក្រមស៉ើបសួរ ពេជ ម៉ារ៉ែន សាលាដំបូងខេត្តកណ្ដាលបាននោះទេ ដោយសារពុំមានលេខទំនាក់ទំនង។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសមទៅដល់ឯកឧត្តមឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះអធិការកិច្ច ចំពោះមន្ត្រីពាក់ព័ន្ធ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសទៅទៀតនោះគឺ"ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម" គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
Post a Comment