លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កំពុងរងការចោទប្រកាន់ វគ្គ១

ផ្សាយចេញនៅថ្ងៃទី 3 ខែតុលាឆ្នាំ 2023

ស្វាយរៀង៖ តាមប្រភពរបាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិដីថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍បានអោយដឹងលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កំពុងត្រូវថ្នាំសណំ្ត ទាក់ទិនទៅនឹងទំនិញគេចពន្ធឬបង់ពន្ធមិនគ្រប់។

ការដឹកទំនិញទាំងចេញទាំងចូលនៅច្រកទ្វារព្រំដែនអន្តរ ជាតិព្រៃ វល្លិ៍ និងរបៀបដើម ស្នាយស្ថិតក្នុងស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ប្រភពសេដ្ឋកិច្ចដ៏សំខាន់របស់មន្ត្រីគយដែលប្រចាំតំបន់។

ប្រភពពីមន្រ្តី ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ បានឲ្យដឹងថា មានឈ្មួញធំៗច្រើននាក់រកស៊ីនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នាំពីស្រុក យួនតាមច្រកនេះយ៉ាងរលូន។

លោក ចាន់ តារា ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិព្រៃវល្លិ៍ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ រហូត មកដល់បច្ចុប្បន្នគឺលោក ចាន់ តារា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀប មន្ត្រីគ្រាប់ល្ពៅយ៉ាងពេញបន្ទុក។ 

ទំនិញដែលឆ្លងកាត់ក្នុងដែនសមត្ថកិច្ចរបស់លោក ចាន់ តារា គឺមិនចាំបាច់មានការត្រួតពិនិត្យអ្វីទេដោយគ្រាន់តែបង់លុយតាមការកំណត់របស់លោកប្រធានការិយាល័យគយចាន់ តារា ជាការស្រេច។

លោក.ហេង សំបូរ.ប្រធានមន្ទីរសាខាគយខេត្តស្វាយរៀង ល្មមភ្ញាក់ពីសុបិនហើយទានបើមិនដូច្នោះ  ......និងក្លាយជាអ្នកផ្សំគំនិត ព្រោះស្ថិតនៅក្នុងតំបន់ដែលខ្លួនកាន់កាប់។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។





Powered by Blogger.