ឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.ក ( ក្រុមជនជាតិថៃ និងក្រុមជនជាតិចិន ) លុះសមត្ថកិច្ចចុះបង្ក្រាបទាល់ច្រកយកកាំភ្លើងច្រកថង់បោះចោល
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនជាតិថៃ និងជនជាតិចិន បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.ក រហូតធ្វើឱ្យជនជាតិចិនមួយក្រុមដែលជាជនបង្កទាញកាំភ្លើងគំរាមរកបាញ់បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្លូវ។ ក្រោយមកក៏ត្រូវបានកម្លាំងសមត្ថកិច្ចចុះមកបង្ក្រាប លុះពេលទាល់ច្រកក្រុមជនបង្កក៏យកកាំភ្លើ.ងខ្លីចំនួន៣ដើមបោះចោលតែម្ដង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនួន៤នាក់ និងរថយន្ត១គ្រឿងផងដែរ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
បើតាមសមត្ថកិច្ចម្នាក់ បានប្រាប់ឱ្យដឹងថា នៅពេលមានទំនាស់រវាងជនជាតិថៃ និងជនជាតិចិនទាំង២ក្រុមបានឈ្លោះប្រកែកគ្នា រហូតដល់ក្រុមមួយបានទា.ញកាំភ្លើ.ងខ្លីគំរា.មរកបា.ញ់ទៅលើ១ក្រុមទៀតបង្កឱ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបហេតុការណ៍នេះដឹងដល់សមត្ថកិច្ច។ បន្ទាប់មកសមត្ថកិច្ចប្រមាណជាង១០នាក់ ជិះរថយន្ត៣គ្រឿង ចុះមកបង្ក្រាបភ្លាមៗផងដែរ នៅពេលនោះជនជាតិចិន១ក្រុមដែលជាភាគីបង្កបានជិះរថយន្ត១គ្រឿងរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចជិះដេញតាម ធ្វើឱ្យក្រុមជនបង្កទាល់ច្រកក៏យកកាំភ្លើ.ងខ្លីចំនួន៣ដើម ជាអាវុ.ធខ្លីប្រភេទទំនើប ច្រកចូលក្នុងថង់ រួចយកទៅបោះចោលនៅបរិវេណផ្សារទឹកពុះតែម្ដង។
សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពេលក្រុមជនបង្កយកអាវុ.ធខ្លីទៅបោះចោលហើយនោះ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានរឹបអូសយកអាវុធខ្លីទាំង៣ដើមនោះ ចំណែកជនជាតិចិនដែលបើករថយន្តរត់គេចវិញ ក៏ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន៤នាក់ រួមនឹងរថយន្តម៉ាកតូយ៉ូតាឡង់គ្រីស្ស័រ១គ្រឿងទៀតផងដែរ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួនជនជាតិចិនទាំង៤នាក់ រួមនឹងអាវុធខ្លីទាំង៣ដើមដែលជនបង្កទាល់ច្រកយកទៅបោះចោលនៅផ្សារទឹកពុះខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ហើយកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕
Post a Comment