លោកឧត្តម​សេនីយ៍​ត្រី​ បោន​ ប៊ិន​ អញ្ជើញចូលរួមរាប់បាត្រ​ ឆ្លងវេនកាន់បិណ្ឌទី៤​ នៅវត្តចមសុទ្ធាវាស​ (វត្តស្វាយចាស់)...

(បន្ទាយមានជ័យ​) ​កងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ​ ដឹកនាំដោយលោកឧត្តម​សេនីយ៍​ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការរង​ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុង សង្សាវដ្ត ឆ្លងវេនកាន់បិណ្ឌទី៤ ឈានចូលវេនទី៥​ នៅវត្តចមសុទ្ធាវាស​ (វត្តស្វាយចាស់) ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះលោកឧត្តម​សេនីយ៍​ត្រី​ បោន​ ប៊ិន​ ក៏បាននាំយកនូវទេយ្យទាន​ ទេយ្យវត្ថុ​ ប្រគេនជូនដល់ព្រះសង្ឃរួមមាន​ អង្ក១០០គីឡូក្រាម​,​ ទឹកសុទ្ធ​១០យួរ,មី៤កេស​ ត្រីខ៤យួរ​,​ ទឹកក្រូច០៣កេស​ បច្ច័យចូលរួមកាន់វេនបិណ្ឌ​សរុបចំនួន១០លានរៀល​។

















Powered by Blogger.