សេចក្តីបំភ្លឺ ខ្ញុំបាទឈ្មោះ សួន ចំរើន ជាម្ចាស់សហគ្រាស ស៊ីអេចអរធីវីអនឡាញ សូមជម្រាបនិងឆ្លើយតបទៅលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការអបសាលាដំបូងខេត្តកណ្តាល ជាទីគោរព

 

 ខ្ញុំបាទមានអាស័យដ្ឋាន ភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ  មិនមឺនអាស័យដ្ឋាន នៅភូមិដីឥដ្ឋកោះផុស ឃុំដេកឥតស្រុកកៀនស្វាយខេត្តកណ្ដាល ដូចដែលលោកបានរៀបរាប់ពីនោះឡើយ។  

ជុំវិញការចោទពីការចុះផ្សាយនៅបណ្តាញសារព័ត៌មាន ដែលលោកដាក់ថា “ពាក់ព័ន្ធករណី៖ បរិហាកេរ្តិ៍តាមសារព័ត៌មាន,ញ៉ុះញ៉ុងឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ញ៉ុះញ៉ង់ឱ្យមានការរើសអើង និងធ្វើឱ្យប៉ះពាល់ដល់វិស័យយុត្តិធម៌ និងស្ថាប័នយុត្តិធម៌ ចំណុចខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ របស់មេធាវី ខៀវ ចាន់ “ របបសារព័ត៌មាន និង បែបបទការធ្វើព័ត៌មាន រាល់ការចុះផ្សាយអង្គភាពយើងរងចាំភាគីពាក់ព័ន្ធ មានសិទ្ធស្រាយបំភ្លឺរាល់ការចុះផ្សាយគ្រប់លេខទាំងអស់ ។ 

សូមបញ្ជាក់ និងសំណូមពរ លោក អ៊ុន សុវណ្ណធានី សូមយល់ជ្រាប របៀបធ្វើព័ត៌មាន មិនមែនអាងអ្វីប្តឹង អាងអ្វីប្តឹង អ្នកសារព័ត៌មាននោះទេ សូមអរគុណ ។

យោងតាមអត្ថបទដែលបានផ្សព្វផ្សាយនៅថ្ងៃទី 10 ខែតុលាឆ្នាំ 2023 ដែលមានចំណងជើងថា បែកធ្លាយរឿងលោកអធិការរងម្នាក់នៅស្រុកកៀនស្វាយបើកបរមិនប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃស្លាប់តើក្រសួងមហាផ្ទៃយល់យ៉ាងណាវគ្គ 1 អង្គភាពអ្នកសារព័ត៌មានយើងសូមផ្ដល់ខ្លឹមសារទាំងស្រងដូចតទៅ

ងសំណុំរឿងព្រហ្មទណ្ឌលេខៈ១១២៤អកចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២

ដីកាកោះ យើង ហេង ផល្លា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។

 អញ្ជើញឈ្មោះប៉ា ច័ន្ទវិសាល ភេទប្រុស អាយុ ៣៩ ជាតិខ្មែរ មានទីលំនៅ ភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ឲ្យចូលទៅកាន់សាលាដំបូងខេត្តកណ្តាល (បន្ទប់ ត) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹកដើម្បី មកសាកសួរ

ពីដំណើររឿងៈបើកបរដោយធ្វេសប្រហែសន្ធិច្ចាមិនប្រុងប្រយ័ត្នបណ្ដាលអោយស្លាប់អ្នកដទៃ។

សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលានិងយកលិខិតផ្សេងៗ ដែលទាក់ទិន និងរឿងខាងលើមកជាមួយផងប្រសិនបើមាន ។

ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ កណ្តាល ថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០២២ ហត្ថលេខានិងត្រា ចៅក្រមស៊ើបសួរ ហេងផល្លា ។

ករណីខាងលើនេះអង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់ថា លោក ប៉ា ច័ន្ទវិសាល កាលនៅជាអនុផ្នែកស្រុកកៀនស្វាយ បានបើកបររថយន្តខ្វះការប្រុងប្រយ័ត្នបណ្ដាលបុកឱ្យអ្នកដទៃស្លាប់បាត់បង់ជីវិត យោងតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។

បន្ទាប់ពីបានបុកគេស្លាប់លោកប៉ា ច័ន្ទវិសាល បានឡើងតំណែងជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ នៅក្នុងពេលបច្ចុប្បន្ននេះ។

តើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានជ្រាបរឿងនេះទេ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ដឹងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងស្នើសសមទៅឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយអន្តរាគមន៍ចំពោះករណីរឿងនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំទៅឯកឧត្តមអភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាជួយអន្តរាគមន៍ចំពោះករណីអង្គភាពអ្នកសារព័ត៌មានផ្សព្វផ្សាយរឿងពិតអមលើឯកសារសាលាដំបូងខេត្តកណ្ដាល បែរជាត្រូវគេប្ដឹងថាជារឿងបទបរិហារគេតាមសារព័ត៌មាន ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ញុះញង់ឲ្យមានការរើសអើង នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យយុត្តិធម៌និងស្ថាប័នយុត្តិធម៌ប្រព្រឹត្តនៅចំណុចខេត្តកណ្ដាល សូមអរគុណ៕





Powered by Blogger.