ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី២០-២១-២២ ខែតុលា ឆ្នាំ២០២៣ ដូចខាងក្រោម÷

👉 ឯកឧត្តម ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមបានដឹកនាំក្រុមការងារចុះសំណេះសំណាល និងលើកទឹកចិត្តដល់អ្នកគ្រូ លោកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្ស ថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនៅវិទ្យាល័យ កងតាណឹង ក្នុងស្រុកកងមាស។

👉 ស.ស.យ.ក ស្រុកព្រៃឈរ និងស.ស.យ.ក ឃុំជ្រៃវៀន បានចូលរួមអមដំណើរ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងលោកតា លោកយាយ នៅវត្តវរមុនីញាណរតនារាម ( ហៅវត្តទួលតាឈុន)នៅភូមិទួលបាក់គាំ ឃុំជ្រៃវៀនដើម្បីចូលរួមដាំកូនឈើចំនួន១៧៣ដើម ។

⏩️ ក្នុងកម្មវិធីនេះដែរមានការនិមន្តអញ្ញើញចូលរួម ព្រះគ្រូ វជិរវិទូ ចន្ទបញ្ញា នង ពន្លក ព្រះអនុគុណស្រុក មន្រី្តសង្ឃ និងព្រះសង្ឃ គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអាជា្ងធរឃុំជ្រៃវៀន ។

⏩️ នៅក្នុងនោះដែរឯកឧត្តម អភិបាលរងខេត្តបានឧបត្ថម្ភ:

- ក្រមាចំនួន៦០ និងថវិកាចំនួន ៦០០.០០០ រៀល ផងដែរ។

👉ការិ.សិល្ប: និងកីឡា ស.ស.យ.ក ខេត្ត បានបង្ហាត់បង្រៀនក្បាច់រាំប្រពៃណីនិងរបាំជូនពរជូនសាធារណ:ជន នៅអគារស្នាក់ការ ស.ស.យ.ក ខេត្ត។

👉ការិ.សិល្ប: និងកីឡា ស.ស.យ.កខេត្ត បានបង្ហាត់បង្រៀនក្បួនខ្នាតក្បាច់ចម្លាក់ខ្មែរនិងក្បាច់រាំប្រពៃណី របាំជូនពរនៅមណ្ឌលកុមារកំព្រារខេត្តកំពង់ចាម។

👉 សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម បានដឹកនាំក្រុមការងារ ចុះផ្ដល់ធុងសំរាមចំនួន ២ ធុង និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ២០ ច្បាប់ ដល់សាលាបឋមសិក្សាអនុវត្ត និងវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ដែលឧបត្ថម្ភដោយអង្គការ OEOO ។

👉 លោក តឹក សេងសុន្ថន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្រីសន្ធរ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលមានរយះពេល២០ថ្ងៃ គឺចាប់ពីរថ្ងៃទី០១ ដល់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ ។ ជាមួយនេះ បាននាំយក ថវិការ របស់ឯកឧត្ដម លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ ជូនដល់ ស.ស.យ.កសង្កេតការណ៍ ទាំង១៤ឃុំ ដែលជាថវិការ លើកទឹកចិត្ត ក្នុង១នាក់ ទទួលបាន ១៩០ ,០០០រៀល (ដប់ប្រាំបួនម៉ឺនរៀល)។

👉 លោក តឹក សេងសុន្ថន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្រីសន្ធរ បានដឹកនាំ ក្រុមការងារយុវជន

ស.ស.យ.ក ចូលរួមជាមួយ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក និង ជាប្រធាន អនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ និងគណៈកម្មាធិការ

អនុសាខាកាកបាទក្រហម និងសំអាតបរិស្ថានជុំវិញអាគារកាកនាទក្រហម និង រៀបចំអំណោយអនុសាខកាកបាទក្រហមស្រុកត្រៀមផ្តល់ជូនប្រជាពលរដ្ឋជា ជនរងគ្រោះ ទីទល់ក្រ ចាស់ជរា និងប្រជាពលរដ្ឋជួបបញ្ហា លំបាកផ្សេងៗ ក្នុងស្រុកស្រីសន្ធរ នៅស្នាក់អនុសាខាកាកបាទក្រហមស្រុក ។ 

👉 លោក ហេង សាន ប្រធាន ស.ស.យ.ក ឃុំកោះសូទិន បានចាត់លោកលឹម តេកឡុង អនុប្រធាន ស.ស.យ.ក ឃុំ បានដឹកនាំយុវជន ស.ស.យ.ក វិទ្យាល័យកោះសូទិន ទៅសួរសុខទុក្ខ និងបាននាំយកថវិកា ចំនួន:២០ម៉ឺនរៀល និងទឹកគោឆៅចំនួន៣ឡូ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំនិងលោកជំទាវ ជូនដល់យុវជន ឈ្មោះភួង សុវណ្ណរ៉ា ជាសិស្សរៀនថ្នាក់ទី១២នៃវិទ្យាល័យកោះសូទិនជួបគ្រោះថ្នាក់ចរាចរណ៍ដួលត្រូវត្រង់ក្បាលធ្ងន់ធ្ងរកំពុងសម្រាកព្យាល បាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ ហាន កុសល

Powered by Blogger.