គ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងដែលរងគ្រោះដោយទឹកជនន់ចំនួន៥៨គ្រួសារបានទទួលអំណោយមនុស្សពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

 

(បន្ទាយមានជ័យ) ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខា លោកជំទាវ នួម  សុភ័ណអនុប្រធានកិត្តិយសសាខា លោកប្រធានកិត្តិយសអនុសាខាក្រុងសិរីសោភ័ណ ក្រុមការងារកាកបាទក្រហម សង្កាត់  អ្នកស្ម័គ្រចិត្ត យុវជន កក្រក បាននាំយកអំណោយមនុស្សធម៌សាខា ទៅសួរសុខទុក្ខគ្រួសារដែលរងគ្រោះដោយទឹកជំនន់ចំនួន៥៨គ្រួសារ មកពី៤ភូមិ ក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ការសួរសុខទុក្ខដល់គ្រួសាររងគ្រោះធ្វើនៅបរិវេណវត្តសុភមង្គល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រសៀលថ្ងៃសៅរ៍ទី២១ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសសាកសួរសុខទុក្ខនោះឯកឧត្តម អ៊ុំ រាត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលសម្តេចតែងតែគឹតគួរពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។ 

ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់បងប្អូនដែលរងគ្រោះសូមបង្កើនការប្រុងប្រយ័ត្ន ចំពោះក្មេងតូចៗកុំចុះលេងទឹក ដែលនាំអោយបាត់បង់ជីវិត ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះករណីក្មេងលង់ទឹកស្លាប់នៅស្រុកអូរជ្រៅ និងស្រុកមង្គលបូរីមានជាបន្តបន្ទាប់។ ជាពិសេស បងប្អូនប្រុងប្រយ័ត្នសត្វអស្សេរពិស ទាំងអស់គ្នា និងនៅពេលរដូវទឹកសម្រកត្រូវចេះសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីសុខភាពបងប្អូនគ្រប់ៗគ្នា។ 

សម្រាប់សម្ភារៈអំណោយក្នុង១គ្រួសារទទួលបាន៖

អង្ករ១៥គីឡូក្រាម, មីជាតិ១កេស, ត្រីខ១យួរ និងទឹកត្រី១យួរ៕













Powered by Blogger.