អភិបាលខេត្តកំពង់ធំ ជួបជាមួយក្រុមការងារសមាគម នៃកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស ដើម្បីស្តាប់នូវបាយការណ៍វឌ្ឍនៈភាព ការលើកកម្ពស់វិស័យសុខាភិបាលខេត្តកំពង់ធំ


 (កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានទទួលជួបសម្តែងការគួរសម ជាមួយក្រុមការងារសមាគម នៃកាយសាសនាចក្រនៃព្រះយេស៊ូគ្រីសនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីស្តាប់នូវបាយការណ៍វឌ្ឍនៈភាព នៃការលើកកម្ពស់វិស័យសុខាភិបាល នៅខេត្តកំពង់ធំ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណសមាគម នៃកាយសាសនាចក្រនៃព្រះយេស៊ូគ្រីសនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានប្រើប្រាស់ធនធាន និងថវិកា ដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅខេត្តកំពង់ធំ ជាពិសេសបានចូលរួមកែលម្អមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក និងមន្ទីរពេទ្យបង្អែកស្ទោង មានការប្រែប្រួល ជាមួយនឹងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធរំដោះទឹកភ្លៀង និងអគាររដ្ឋបាល មានការប្រែប្រួលខ្លាំង និងមានសោភ័ណ្ឌភាពស្អាត មានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរជាងមុន។

លើសពីនេះទៀត សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីសនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានផ្តល់នូវសម្ភារវិជ្ជសាស្ត្រ ឧបករណ៍សម្រាប់ទប់បណ្ដាញអគ្គិសនី រក្សាតុល្យភាពអគ្គិសនីកុំឲ្យឡើងចុះ ព្រមទាំងបានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យបន្ថែមទៀតផង។

តាមរយៈជំនួយដ៏ថ្លៃថ្លាឯកឧត្តម ងួន រតនៈ បានណែនាំដល់ប្រធានមន្ទីរពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់រូប ប្រកបដោយការជឿទុកចិត្តពីប្រជាពលរដ្ឋ លើវិស័យសុខានៅខេត្តកំពង់ធំ ដោយអ្នកជំងឺណាដែលអាចព្យាបាលក្នុងខេត្តបាន មិនគួរឲ្យគាត់ទៅព្យាបាលនៅទីណាដែលឆ្ងាយ ឬទៅក្រៅប្រទេស ដែលមានការចំណាយថវិកាច្រើននោះទេ។ ម្យ៉ាងវិញទៀត សូមជួយថែរក្សា នូវសម្ភារទាំងនេះ ពង្រឹងការគ្រប់គ្រងមន្ទីរពេទ្យទាំងអស់ឲ្យកាន់តែប្រសើរឡើង ហើយប្ដេជ្ញាបន្តថែរក្សាទ្រព្យសម្បត្តិទាំងនេះឲ្យបានល្អ គង់វង់យូអង្វែង ពីព្រោះសមិទ្ធផលទាំងនេះកើតចេញ ពីទឹកចិត្តនៃក្តីស្រឡាញ់របស់សមាគមនៃកាយសាសនាចក្រនៃព្រះយេស៊ូគ្រីសនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សម្រាប់អ្នកកំពង់ធំ។

ឯកឧត្តម ងួន រតនៈ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រធានមន្ទីរសុខភិបាល និងប្រធានមន្ទីរពេទ្យបង្អែកទាំងបី ពង្រឹងការគ្រប់គ្រងមន្ទីរពេទ្យទាំងអស់ឲ្យកាន់តែប្រសើរឡើង ហើយប្ដេជ្ញាបន្តថែរក្សាទ្រព្យសម្បត្តិទាំងនេះឲ្យបានល្អ គង់វង យូអង្វែង ពីព្រោះសមិទ្ធផលទាំងនេះកើតចេញពីទឹកចិត្តនៃក្តីស្រឡាញ់ របស់ចូលសមាគមនៃកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សម្រាប់អ្នកកំពង់ធំ៕

Powered by Blogger.