នគរបាលចរាចរណ៍ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ទាំងតាមវិទ្យុ និងបើកឲ្យពលរដ្ឋមានសំណួរចម្លើយ មុនអនុវត្តវិធានការរឹតបន្តឹងនិងផាកពិន័យ

បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ 

បានឲ្យនគរបាលចរាចរណ៍ទូទាំងខេត្ត ត្រូវចុះផ្សព្វផ្សាយណែនាំដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទនិងប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោកសំដៅធ្វើយ៉ាងណាឲ្យមានគ្រោះថ្នាក់កម្រិតទាបបំផុត ។

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោគ បានបន្តដឹកនាំកម្លាំងចុះផ្សព្វផ្សាយច្បាប់ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អ្នកដំណើរ តាមដងផ្លូវឲ្យយល់ដឹងបន្ថែម មុនអនុវត្តរឹតបន្តឹងច្បាប់និងចាប់ផាកពិន័យឆាប់ៗខាងមុខនេះ។

ក្រៅពីចុះអនុវត្តផ្សព្វផ្សាយផ្ទាល់តាមដងផ្លូវសាធារណ: នគរបាលយើងក៏បាន ផ្សព្វផ្សាយព័ត៌មានតាម បណ្តាញសង្គមហ្វេសប៊ុក វេបសាយ គេហទំព័រសារពត៌មាន និងបានចាត់តាំង លោកវរ:សេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងក្រុមការងារធ្វើជាវគ្មិនផ្សព្វផ្សាយនិងបកស្រាយសំនួរ-ចម្លើយ ចម្ងល់ផ្សេងៗរបស់ប្រជាពលរដ្ឋតាមស្ថានីយ៍វិទ្យុផងដែរ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលកំពុងប្រើប្រាសផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពចរាចរណ៍ត្រូវចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ រួមគ្នាទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ខ្ពស់៕










Powered by Blogger.