លោក អែម បូរិន រងការចោទប្រកាន់ ទទួលបញ្ចាំ ម៉ូតូនៅម្តុំ ម្កុដពេជ្រ ដោយខ្វះឯកសារដើម នៅស្រុក សាលាក្រៅ វគ្គ១
ខេត្តប៉ៃលិន : ប្រជាពលរដ្ឋម្នាក់ ជនរងគ្រោះម្នាក់ឈ្មោះ រួម ឃីម រស់នៅ ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ដែលជាម្ចាស់ម៉ូតូ) ដែលមានស្លាកលេខ : 1D :0385 ប៉ៃលិនបានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងថា ជនសង្ស័យឈ្មោះ បុល បានខ្ចីម៉ូតូរបស់គាត់យកទៅជិ: តែបែរជាយកទៅបញ្ចាំយកលុយទៅលេងល្បែងទៅវិញ ។
បើគិតត្រឹមថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៦នេះមានរយ:ពេល១០មកថ្ងៃហើយ ដោយបុគ្គលឈ្មោះ បុល បានសន្យា សុំពេល៣ថ្ងៃ រំលោះម៉ូតូមកវិញ បន្ទាប់ពីម្ចាស់ម៉ូតូតាមទាន់ មិនតែប៉ុណ្ណោះបុគ្គលឈ្មោះបុល បានប្រាប់ លេខទូរស័ព្ទអ្នកទទួលបញ្ចាំ
ដែលមានលេខ :0978xxx888 ដោយឡែកនៅក្នុងករណីខាងលើនេះ ម្ចាស់ម៉ូតូ បានដាក់ពាក្យប្តឹង នៅអធិការស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី ០៣ខែកញ្ញាឆ្នាំ២០២៦ ដើម្បីស្នើសុំ មន្ត្រីជំនាញចុះស៊ើបអង្គេតតាមនិតិវិធីច្បាប់។
លោក អែម បូរិន ម្ចាស់ទូរស័ព្ទលេខ: 0978xxx888បានបញ្ចាក់ប្រាប់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី០៤ខែកញ្ញា
ឆ្នាំ២០២៦នៅវេលាម៉ោង ០៩:៤២នាទីព្រឹក ដូច្នេះថា លោកមិនមែនជាកន្លែងបញ្ចាំរបស់លោកទេតែលោក ស្គាល់អ្នកទទួលបញ្ចាំម៉ូតូគឺនៅម្កុដពេជ្រ ម៉ូតូរបស់ប្អូនស្រី រួម ឃីម ម៉ូតូ hongda Dreamពណ៌ខ្មៅ (សូន២២)ពាក់ស្លាកលេខ:(1D:0385 ប៉ៃលិន) កម្លាំង 125cc លេខតួ: ៦៣៤៦១៦លេខ:ម៉ាស៊ីន៦៣៤៦១៦ ចំនុចបាត់ម៉ូតូនៅ ឃុំផ្សាព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សូមបញ្ជាក់បន្ថែមផងដែលថា : នៅវេលាម៉ោង០៨:៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះឈ្មោះ រួម ឃីម បានខលមកបញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មានយើងថា កូនស្រីរបស់ លោក អែម បូរិន ម្ចាស់ទូរស័ព្ទលេខ: 0978xxx888 បានទំនាក់ទំនងណាត់ជួបក្នុងការលួសម៉ូតូ នៅតម្លៃ៣០០ដុល្លារ តែមិនបានប៉ុន្មាននាទីផង លោក អែម បូរិន អ្នកទទួលបញ្ចាំបានបញ្ជាក់ថា : បុគ្គលឈ្មោះ បុល បានទំនាក់ទំនងប្រាប់ថា ចាំគេជាអ្នកលួសម៉ូតូ វិញ ។
នៅក្នុងចំនុចនេះ អាចនិយាយបានថាទំនាក់ទំនងរវាង អ្នកដាក់បញ្ចាំ និងអ្នកទទួលផលចោរកម្ម មានទោសស្មើគ្នា ឬមួយយ៉ាងណា និងរងចាំ វគ្គបន្ត
អង្គភាពសារព័ត៌មានយើង បានធ្វើសេចក្តីរាយការណ៍ជូនលោក អធិការស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីស្នើសុំ
កិច្ចអន្តរាគមន៍ ក្នុងករណីអ្មកទទួលរបស់បញ្ចាំ មិនមានឯកសារគ្រប់គ្រាន់ម្ចាស់ដើមគឺស្មើនិងទទួលផលចោរកម្មដើម្បីដំណើរការតាមនិតិវិធីច្បាប់។ ករណីបោកប្រាស់ទំនុកចិត្ត និងករណីទទួលផងចោរកម្ម មានទោសទណ្ឌយ៉ាងណាគឺតុលាការជាអ្នកអនុវត្តច្បាប់់។
សេចក្តីរាយការណ៍របស់អង្គភាពអ្នកសារព័ត៌មាន ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីជ្រាបជាព័ត៌មានមិនមានចេតនាញុះញង់ឲ្យមានការរើសអើង។
អង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
👉https://t.me/+ggGbLE5snl41MzZl សមាគមទ្រទ្រង់មតិសន្តិភាព ទីប្រឹក្សាយោបល់ ជាទីទុកចិត្ត
👉https://t.me/+H0S010ecMsIxNjE1គេហទំព័រ ស៊ីអេចអធីវីអនឡាញ chrtvonline@gmail.com.kh បញ្ចេញមតិ ដោយការទទួលខុសត្រូវ។
👉https://www.facebook.com/share/1Cdbx5Le3Y/
ហ្វេសប៊ុកផេក ផ្លូវការ ស៊ីអេចអធីវីអនឡាញ ព័ត៌មានពិត រហ័សទាន់ចិត្ត សំរាប់លោកអ្នក. Tel:0969061745.
👉https://www.facebook.com/share/1UFdktrhG8/សមាគមទ្រទ្រង់មតិសន្តិភាព(សទមស)Peace support association.psa
👉http://tiktok.com/@savy.chamroeun សូមអរគុណ សំរាប់ការតាមដាន
ទំនាក់ទំនងពិភាក្សា យោបល់ Tel: 0719022227 សូមអរគុណ។ដោយនាគខ្មៅ





Post a Comment