លោក ផែង វណ្ណៈនៅ រសៀលថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៦ ខ្ញុំបាទបានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ជូនលោក ស្លេះ ហ្វឺត អាយុ ៥៦ ឆ្នាំ
លោកផែង វណ្ណៈនៅ រសៀលថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៦ ខ្ញុំបាទបានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ជូនលោក ស្លេះ ហ្វឺត អាយុ ៥៦ ឆ្នាំ
ដែលត្រូវបានចាប់ឃាត់ខ្លួន ឃុំខ្លួនដាក់ពន្ធនាគារចំនួនជិត១ឆ្នាំ ដោយគ្មានកំហុស (ចាប់ច្រលំ) ។
តាមការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំរកឃេីញថា ឈ្មោះ ស្លេះ វេីត អាយុ ៤៨ឆ្នាំ ដែលចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួននោះ មាន ឪពុកឈ្មោះ ទូសាដ ស្លេះ ម្ដាយឈ្មោះ គ្រីម ម៉ាស ប្រពន្ធឈ្មោះ ម៉ា រីម៉ាស ។
ចំណែកមនុស្សដែលសមត្ថកិច្ចចាប់បញ្ជូនអោយតុលាការឃុំខ្លួនដាក់ពន្ធនាគារ មានឈ្មោះ ស្លេះ ហ្វឺត អាយុ ៥៦ ឆ្នាំ មានឪពុកឈ្មោះ ស្លេះ ពៅ ម្ដាយឈ្មោះ តាលាស់ ម៉ាស់ ប្រពន្ធឈ្មោះ សុះ ម៉ាអ៉ីម៉ះ ។ នេះបេីតាម ឯកសារសំបុត្រ កំណេីត និង សលាកប័ត្រព័ត៌មានធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់លោក ស្លេះ ហ្វឺត ។
ដូច្នេះហេីយខ្ញុំនៅតែអះអាងថា ជាការចាប់ច្រលំមនុស្ស មិនមែនចាប់ត្រូវហេីយដោះលែងដោយសារគ្មានភស្តុតាងដាក់បន្ទុកទេ ។ ខ្ញុំមិនចង់ឈ្នះចាញ់ជាមួយតុលាការខេត្តស្ទឹងត្រែងទេ តែខ្ញុំត្រូវការការពារប្រជាពលរដ្ឋស្លូតត្រង់ដែលគ្មានកំហុសត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធនាគារជិត ១ឆ្នាំ យ៉ាងអយុត្តិធម៌បំផុត ។
សេចក្តីរាយការណ៍របស់អង្គភាពអ្នកសារព័ត៌មាន ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីជ្រាបជាព័ត៌មានមិនមានចេតនាញុះញង់ឲ្យមានការរើសអើង។
អង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
👉https://t.me/+ggGbLE5snl41MzZl សមាគមទ្រទ្រង់មតិសន្តិភាព ទីប្រឹក្សាយោបល់ ជាទីទុកចិត្ត
👉https://t.me/+H0S010ecMsIxNjE1គេហទំព័រ ស៊ីអេចអធីវីអនឡាញ chrtvonline@gmail.com.kh បញ្ចេញមតិ ដោយការទទួលខុសត្រូវ។
👉https://www.facebook.com/share/1Cdbx5Le3Y/
ហ្វេសប៊ុកផេក ផ្លូវការ ស៊ីអេចអធីវីអនឡាញ ព័ត៌មានពិត រហ័សទាន់ចិត្ត សំរាប់លោកអ្នក. Tel:0969061745.
👉https://www.facebook.com/share/1UFdktrhG8/សមាគមទ្រទ្រង់មតិសន្តិភាព(សទមស)Peace support association.psa
👉http://tiktok.com/@savy.chamroeun សូមអរគុណ សំរាប់ការតាមដាន
ទំនាក់ទំនងពិភាក្សា យោបល់ Tel: 0719022227 សូមអរគុណ។ដោយនាគខ្មៅ







Post a Comment