កសិដ្ឋានចិញ្ចឹមជ្រូក ជះក្លិនស្អុយ ហូរកាកសំណល់ ដែលគេអះអាងថាជារបស់លោក ស្វាយជា អភិបាលស្រុកម៉ាឡៃ ពិតជាជ្រើសរើស ទីតាំងចិញ្ចឹមបានល្អវគ្គ១
ផ្សាយចេញនៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៥
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅភូមិចាន់គីរី. ឃុំអូរស្រឡៅ. ស្រុកម៉ាឡៃ. ខេត្តបន្ទាយមានជ័យ បានស្នើសុំមកអង្គភាពសារព័ត៌មាន យើងក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដំណឹងដល់ថ្នាក់ដឹកនាំខេត្ត សូមមេត្តាជ្រាប ជាព័ត៌មាន ។
ទីតាំងកសិដ្ឋានចិញ្ចឹមសត្វជ្រូកមួយកន្លែង ដែលគេ ទទួលស្គាល់ថា ជារបស់លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ កំពុងទាក់ទាញអារម្មណ៍ ប្រជាពលរដ្ឋ នៅក្នុងភូមិតែម្តង ដោយសារតែក្លិនស្អុយ និងកាក់សំណល់មួយចំនួនដែលហូរចេញ ពីកសិដ្ឋាននេះ ធ្វើអោយមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ បានលើកឡើងថា កាលពីមុនស្អុយក្លិនអាចម៍គោ ឥឡូវក្លិនស្អុយអាចម៍ជ្រូក តែមិនដឹងថាធ្វើយ៉ាងមិច បើគេ ជាអ្នកធំនៅតំបន់នេះ ។
បន្ទាប់ពីអង្កភាពសារព័ត៌មានយើង បានទទួលការស្នើសុំពីប្រជាពលរដ្ឋ ក្នុងការផ្សព្វផ្សាយ ក្រុមការងារអង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់ បានថតរូបភាព ក្នុងការផ្សាយព័ត៌មានជូនថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ សូមមេត្តាជួយត្រួតពិនិត្យ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកស្វាយជា អភិបាលស្រុកម៉ាឡៃ តាមរយៈលេខទូរស័ព្ទ ០៧៨៣៩៣xx២ខលចូលតែលោក មិនបានទទួលទូរស័ព្ទ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ហ៊ុយ ទូច ប្រធានមន្ទីរពេទ្យសត្វខេត្តបន្ទាយមានជ័យ និងចុះត្រួតពិនិត្យ កសិដ្ឋានចិញ្ចឹមសត្វជ្រូកខាងលើ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា និងសូមរងចាំ ការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕













Post a Comment