ក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ទឹកហូរអត់ទាន់ ឱ្យបណ្តាលលិចគ្រប់ផ្លូវទីកន្លែង
បន្ទាយមានជ័យ៖ មេឃក្តៅហួតហែង ក៏មានភ្លៀងកក់ខែយ៉ាងខ្លាំងមួយមេ ធ្វើឱ្យចរន្ធទឹកហូរអត់ទាន់ក៏បណ្តាលអោយជនលិចផ្ទះសំបែងប្រជាពលរដ្ឋ នឹងផ្លូវសំខាន់ៗ ពេញក្រុងតែម្តង ។
តាមសេចក្តីរាយកាណ៍ ពេលនេះភ្លៀងបានធូថយហើយ តែទឹកនៅតែមិនទាន់ស្រកទេ ។
យ៉ាងណាចំពោះអាជ្ជាធរដែនដីទីនោះ កំពុងដុតដៃ ដុតជើង ជួយប្រជាពលរដ្ឋ នឹងខ្លះ ស្តាតាមបណ្តាមាត់លូសំខាន់ៗ ។
បើតាមការផ្សាយផ្ទាល់របស់លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍ថា “កាយនៅភ្នំពេញ ចិត្តនៅប៉ោយប៉ែត ” ។
លោកបណ្ឌិត បានណែនាំ អាជ្ញាធរ នឹង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយ ÷
- ពិនិត្យមើលមុខឌីហ្គាលូ តាមមុខផ្ទះរៀងៗខ្លួន ប្រសិនបើឃើញស្ទះសំរាម ជួយយកចេញផង ។
- រថយន្តតូចធំ សូមមេត្តាបើកបរ ដោយល្បឿនយឺតៗ ចៀសវាងមានលលកទឹកចូលក្នុងគេហដ្ឋាន ឬប៉ះពាល់ដល់អ្នកដទៃ។
- អ្នកមានរថយន្តដឹកទំនិញធំៗ ធ្ងន់ៗ ផ្អាកការបើកបរមួយរយៈ រហូតដល់ផ្លូវស្ងួត ចៀសវាងស្រុតផ្លូវ ។
- ទុកដាក់ទ្រព្យសម្បត្តិ ជាពិសេសឯកសារសំខាន់ៗឲ្យបានល្អ ។
- ប្រុងប្រយ័ត្នសត្វចង្រៃគ្រប់ប្រភេទចូលក្នុងផ្ទះ ។
គួរបញ្ជាក់ផងដែរ លោក ប៉ាន់ខែម ប៊ុនថន លោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត គេតែងឃើញលោកសកម្មណាស់ចុះផ្ទាល់រឿងហេតុផ្សេងៗផ្ទាល់នឹងប្រជាពលរដ្ឋតែម្តង ។ តាមសេចក្តីរាយការរបស់ភ្នាក់ងារយើងនៅទីនោះ ដែលសម្រង់មតិពលរដ្ឋ ថាពួកលោកមានសំណាងបានលោកបណ្ឌិតចុះមកប៉ោយប៉ែត ៕
Post a Comment