អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានពង្រីកការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជូនប្រជាពលរដ្ឋនៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអនទី៣)
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
នៃក្រសួងមហាផ្ទៃ បានពង្រីកការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ
និងលិខិតឆ្លងដែនជូនប្រជាពលរដ្ឋនៅផ្សារទំនើបអ៉ីអនមានជ័យ (អ៊ីអនទី៣)
ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ការផ្តល់សេវាធ្វើឡើងចាប់ផ្តើមពី៩ព្រឹក
ដល់ម៉ោង៤ល្ងាច ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។
ការពង្រីកកន្លែងផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែននៅផ្សារទំនើបអ៊ីអនទី៣នេះ
គឺជាការបង្កភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើអត្តសញ្ញាណបណ្ណ
និងលិខិតឆ្លងដែន។
បច្ចុប្បន្ននេះ
ក្រៅពីផ្សារទំនើបអ៉ីអនទី៣ហើយនោះ នៅផ្សារទំនើបអ៊ីអនទី២
ក៏មានការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនផងដែរ។
ការផ្តល់សេវាបានលឿនរហ័ស ជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់
ហើយបានដាក់ចេញកម្មវិធីកែលំអការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់៕
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment