ស្ត្រីវ័យ៣០ឆ្នាំជាងម្នាក់ មានអាការៈក្តៅខ្លួនហត់បានទៅពេទ្យគ្លីនិកគ្មានឈ្មោះមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃទាមួយ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព័ត៌មានបឋម ។
ផ្សាយចេញនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២៤
រាជធានីភ្នំពេញ ពេទ្យពិនិត្យ និងព្យួរសេរ៉ូមអោយ ព្យួរសេរ៉ូមបាន ៥០% ក៏បានសុំពេទ្យទៅសម្រាកនៅផ្ទះ ក៏ស្រាប់តែមានអាការៈធ្វើទុកខ្លាំង ប្ដីក៏បានបញ្ជូនប្រពន្ធតាមកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃពេលដឹកដល់មន្ទីរពេទ្យលោកគ្រូពេទ្យជំនាញបានប្រាប់ថាប្រពន្ធរបស់គាត់បានបាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចក្ខុសហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើកំណត់ហេតុនៅទីតាំងបន្ទប់ជួលស្ត្រីខាងលើនិងទីតាំងគ្លីនិកគ្មានឈ្មោះមួយកន្លែងនោះ។
ហើយក៏បានធ្វើលិខិតប្រគល់សាកសពជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីសូមបញ្ជាក់បច្ចុប្បន្នសពស្ត្រីខាងលើត្រូវបានតម្កល់នូវវត្តតាំងកាសាំង។
តាមរបាយការណ៍សមត្ថកិច្ចដែលបានសាកសួរទៅលើគ្រូពេទ្យគ្លីនិកគ្មានឈ្មោះនោះបានបញ្ជាក់ថាគឺលោកគ្រូពេទ្យមិនទាន់បានរៀនជំនាញពេទ្យច្បាស់លាស់នៅឡើយទេ គឺបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២តែប៉ុណ្ណោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងជួយបកស្រាយ នៅក្នុងករណីខាងលើដោយក្តីអនុគ្រោះ ។
សេចក្តីភ័យខ្លាចរបស់ប្រជាពលរដ្ឋ នៅពេលនេះខ្វះភាពកក់ក្តៅ ចំពោះពហុព្យាបាលជាច្រើនកន្លែង ដែលគ្មានច្បាប់អនុញ្ញាត លួចបើកអាជីវកម្មខុសច្បាប់សូមក្រសួងពាក់ព័ន្ធ មេត្តាចុះអធិការកិច្ច ក្នុងការបង្ក្រាប ចុះណែនាំឬត្រូវផ្តន្ទាទោសតាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ក្នុងការថែទាំសុខភាពជូនប្រជាពលរដ្ឋតាមសេវារដ្ឋបាល។
ក្នុងនាមជាអ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយ សូមស្នើសុំ ដល់ឯកឧត្តមគណៈមេបញ្ជាការឯកភាពរាជធានីភ្នំពេញ សូមមេត្តារិតបណ្តឹង និងចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងទប់ស្កាត់ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។
សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment