មហិច្ឆតាក្នុងការគ្រប់គ្រង ប្រចាំតំបន់មួយ ដើម្បីងាយស្រួលក្នុងការបង្កើតបទល្មើសខុសច្បាប់ផ្សេងៗ មិនអាចងាយស្រួលដូចការគិតរបស់អ្នកឡើយ។

 


មនុស្សអ្នកគិតទេវតាជាអ្នកសម្រេច មនុស្សកើតមករមែងស្លាប់គឺជារឿង

ធម្មតា នៃច្បាប់អម្មជាតិ មិនមានអ្នកណារួចផុតពីសេចក្តីស្លាប់ យ៉ាងណាម៉ិញ ! កវីនិពន្ធឆ្នាំ២០២៤ គេចេះវោហារស័ព្ទ ច្បាប់ក្បួនក្នុងការ បញ្ចេញមតិ ប្រកបដោយការទទួលខុសត្រូវ  យោងអនុសាសន៍ យោងគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល  យោងទស្សនទានដ៏មានតម្លៃ! យោងការណែនាំ របស់ក្រសួង និង ស្ថាប័ន ពាក់ព័ន្ធ ដែលជាមូលដ្ឋានគ្រិស្ដ នៃចក្ខុវិសយ័ ដឹកនាំជាតិដ៏រឹងមាំ ក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងសង្គម រក្សានូវសុខសន្តិភាព សុវត្ថិភាព! នៃការ អភិវឌ្ឍ វិស័យកសិកម្ម សិប្បកម្ម  ពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧស្សាហកម្ម និងទេសចរណ៍ នៅក្នុងប្រទេសអាស៊ាន នៅក្នុងនោះ ត្រូវស្របតាម លក្ខខណ្ឌ នៃច្បាប់ និងនីតិវិធីជាតិ អន្តរជាតិ ផងដែរ។ល។

 

តែទោះបីជាយ៉ាងណាក្តី អ្វីដែលអ្នកបានឆ្លើយតប យោងលើឯកសារមួយចំនួន គឺជារឿងត្រឹមត្រូវ នៅក្នុងផ្នត់គំនិតរបស់អ្នក អ្នកព្រៀបដូចជា មេទ័ពម្នាក់ដែលទទួលសិទ្ធិ និងបទបញ្ជាក្នុងការអនុវត្ត តាមផែនការដើម្បីធ្វើជារនាំងបាំង បំភាន់ភ្នែកអ្នកផង អោយភ័យខ្លាចរអែង ទាំងនោះមិនមែនជាសិទ្ធីសារីភាព ក្នុងការបញ្ចេញមតិ នៃរបបសារព័ត៌មានឡើយ អ្នកអាចធ្វើទៅបាននៅក្នុងចំណុចនេះ និងមានភាពល្អប្រសើរជោគជ័យ នាសម័យឆ្នាំ១៩៩៦ទៅឆ្នាំ២០០០តែប៉ុណ្ណោះ ដោយកាលណោះ ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅមិនទាន់សំបូរបែបនៅឡើយ!។

យើងស្រលាញ់ប្រទេសរបស់យើង យើងចូលរួមបញ្ចេញមតិ ដើម្បីសង្គមជាតិរបស់យើង តាមប្រព័ន្ធផ្សព្វផ្សាយសង្គម យោងតាមការ ពិភាក្សាយោបល់ រក្សាខ្លឹមសារសន្តិភាព មានការបញ្ចេញមតិ យោងដោយហេតុផលច្បាស់លាស់! មិនមានសេចក្តីប្រមាថ ឬ ញុះញង់បង្កើត បានជាបទល្មើសអ្វីឡើយ!យើងរក្សាភាពស្ងប់ស្ងាត់(សន្តិភាព)  ក្រោមការដឹកនាំ នាវាសន្តិភាព នៃប្រមុខរាជរដ្ឋាភិបាល!គឺ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃជាតិកម្ពុជា!

 

ការបំពានច្បាប់! វាជាការ រំលោភសិទ្ធិក្នុងការបញ្ចេញមតិ នៃប្រព័ន្ធផ្សព្វផ្សាយ សង្គមមានន័យច្បាស់លាស់ គឺរបបអ្នកសារព័ត៌មាន  ជាក់ស្តែង! ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំស្ថាប័ន មានព័ត៌មានបើយោងតាម ធម្មនុញ្ញ វិជ្ជាជីវ ក្រមសិលធម៏ សុជីវធម៌ ដែលបានចែងដោយច្បាប់ យោងលើឯកសារគតិយុត្តិ របស់ប្រមុខនៃរាជរដ្ឋាភិបាល ទទួលស្គាល់ជាផ្លូវការ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបំពេញកាតព្វកិច្ចដ៏សំខាន់ក្នុងការជំរុញ នៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការប្រកួតប្រជែង ទៅលើឆាកអន្តរជាតិ ផងដែរឯកឧត្តមរដ្ឋមន្ត្រី តែងតែផ្តល់ដំបូលមានល្អ វិស័យអប់រំ ប្រកបដោយសេចក្តីមេត្តាដែលជាការដឹកនាំ ឆ្ពោះទៅរកគោលដៅ នៃព័ត៌មានសន្តិភាព ។

នាពេលបច្ចុប្បន្ននេះ  ក្នុងនាមយើងជាអ្នកសារព័ត៌មាន យើងបានទទួលហើយ បានដឹងហើយពីសកម្មភាព និងការអនុវត្តច្បាប់ នៃលក្ខន្តិកៈ របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញ អោយមានប្រសិទ្ធភាពខ្ពស់ យោងតាមគោលនយោបាយ ទាំង៧ចំណុច និងបទបញ្ជាផ្ទៃក្នុង ដែលបាន កែសម្រួល ពីបទកំណត់ លេខ ០០៦ នៃបទដ្ឋាន អនុវត្តរបស់អគ្គស្នងការដ្ឋានគរបាលជាតិសម្រាប់ អនុវត្តចំពោះមន្ត្រី!

ការអនុវត្តច្បាប់និង នីតិវិធី  គឺជាតួនាទី ដ៏សំខាន់ ដែលមន្ត្រីរាជរដ្ឋាភិបាលគ្រប់រូបត្រូវតែបំពេញ ហើយការគោរពច្បាប់ គឺជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ អំណាចទាំង៤ ដែលជាអំណាចកំពូល ដែលបានចែងច្បាស់  គឺមានអំណាចទី៤ ដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន យកមកប្រើ ឬ អនុវត្តន៍ផងដែរ!

អ្នកសារព័ត៌មាន ជាអ្នកផ្សព្វផ្សាយបាតុភូតសង្គម បានបំពេញកាតព្វកិច្ច យោងលើឯកសារស្នើសុំ អង្គសាម៉ី ទៅក្រសួងពាក់ព័ន្ធទាំងអស់រួចហើយ ហើយក៏មានការអនុវត្ត អោយបើកអាជីវកម្ម នៅលើគេហទំព័ររបស់ខ្លួនផងដែរ យោងតាមច្បាប់ ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន ដោយស្ថាប័នពាក់ព័ន្ធ មេត្តាត្រួតពិនិត្យ យោងលើឯកសារភ្ជាប់របស់ក្រសួង។

 

ការប្រើទារុណកម្ម មានការបាញ់សម្លាប់   ការប្រើហឹង្សា  ការគម្រាមប្តឹង របស់ក្រុមបង្កើតបទល្មើស គឺជារឿងមិនអាចជៀសផុត  សារព័ត៌មានធ្វើសេចក្តីរាយការណ៍ពីភាពអសកម្ម របស់មន្ត្រីពុករលូយ  សេចក្តីរាយការណ៍ពីភាពអសកម្ម របស់មន្ត្រី អសមត្ថភាព និងមន្ត្រីគ្រាប់ល្ពៅ បែរជាត្រូវ គេចោទប្រកាន់ថាជារឿងប្រឌិត ផ្សាយព័ត៌មានមិនពិត បំពុលសង្គម មានមន្ត្រីមួយចំនួនធំបង្វែសុំណំរឿងស ប្រែជាខ្មៅ  ធ្វើអោយដិតដានស្នាមដំបៅ ក្នុងក្រអៅបេះដូងប្រជាពលរដ្ឋ ដោយទាញយក ការផ្សព្វផ្សាយទាំងឡាយណាដែលធ្វើអោយមានផលប៉ះពាល់ដល់ផលប្រយោជន៍ខ្លួន និងរៀបចំក្បួនប្រែជាសុំណំរឿង ពីសេចក្តីរាយការណ៍ ទៅជាបទល្មើសញុះញង់ នាច្បាប់ព្រហ្មទណ្ឌមកអនុវត្តមកលើសារព័ត៌មាន ។

អង្គហេតុទាំងនេះកំពុងតែរីករៀលដាលនៅក្នុងសង្គមបច្ចប្បន្ន ដោយមន្ត្រីមួយចំនួននោះខ្វះការពីចារណា  មិនគួរណាកើតឡើងជាមួយអ្នកសារព័ត៌មាន ។

កវីនិពន្ធប្រគុំដោយដំណក់ទឹកភ្នែកប្រជាពលរដ្ឋ ស្រែករកយុត្តិធម៌ តាមការផ្សព្វផ្សាយ បានប្រែក្លាយជាអត្ថបទពេញនិយម  មន្ត្រីមួយចំនួនធំប្រមូលផ្តុំដោយអំណាច គៀបសង្កត់ឥតត្រាប្រណី មកលើប្រជាពលរដ្ឋខ្លួនឯង ។

អត្ថន័យទាំងនេះសង្ឃឹមថា បងៗមន្ត្រីដែលជាក្តីសង្ឃឹមនិងមានការពឹងពាក់ពីសំណាក់ប្រជាពលរដ្ឋ បងៗមន្ត្រីសូមបំពេញកាតព្វកិច្ច បែបគ្រួសារយើង បែបបងប្អូនយើង ពីព្រោះយើងរស់ក្រោមដំបូលសន្តិភាពសូមអរគុណ៕

Powered by Blogger.