អង្គភាពអ្នកសារព័ត៌មានស៊ីអេចអធីវីអនឡាញសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះលោកឧត្តមសេនីយ៍ឯក អ៊ុំស៊ី វណ្ណា ដែលបានជួយអន្តរាគមន៍ ក្នុងការបញ្ចប់រឿង និងរក្សាមិត្តភាព វគ្កបញ្ចប់
ផ្សាយចេញនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤
ខេត្តកណ្តាល ករណីរត់ការប័ណ្ណអាជីវកម្មកំពង់ចម្លងរបស់លោកស្រី ហួត រតនា និងលោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី នៅចំនុចកំពង់ចម្លងកោះថ្មី ភូមិកោះថ្មី ឃុំខ្ពុប ស្រុកស្អាង ខេត្តកណ្តាល នៅពេលនេះត្រូវបានដោះស្រាយដោយសន្តិភាព ក្នុងនាមជាមិត្ត ក្រោមការអន្តរាគមន៍ របស់លោកឧត្តមសេនីយ៍ឯក អ៊ុំស៊ី វណ្ណាស្នងការដ្ឋានស្រាវជ្រាវ សន្តិសុខ ប្រចាំខេត្តកណ្តាល។
លោកស្រី ហួត រតនា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា បន្ទាប់មានការផ្សព្វផ្សាយ របស់អង្គភាពស៊ីអេចអធីវីអនឡាញនិងក្រុមការងារបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព បានផ្សព្វផ្សាយយោងតាមការស្នើសុំ ដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំ នៅក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ឯកឧត្តមថ្នាក់ដឹកនាំថ្នាក់បានយកចិត្តទុកដាក់ និងជួយសម្របសម្រួល រវាងលោកស្រី ហួត រតនា និងលោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី ការជួបពិភាក្សា នៃអង្គហេតុដោយយកចិត្តទុកដាក់និងឈានដល់ដំណាក់ការភាគីទាំងពីរបញ្ចប់សុំណំរឿង ដកពាក្យបណ្តឹងដោយជោគជ័យ ដោយខាងលោកស្រី ហួត រតនា ទទួលប្រាក់ចំនួន២០០០ដុល្លារអាមេរិក ត្រឡប់មកវិញ ។
លោកស្រី ហួត រតនា សូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ចំពោះឯកឧត្តម ឧត្តមសេនីយ៍និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង និងជួយអន្តរាគមន៍នៅក្នុងករណីខាងលើ ឈានដល់ទីបញ្ចប់ និងរក្សាមិត្តភាព ។
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអធីវីអនឡាញ សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសទៅទៀតលោកឧត្តមសេនីយ៍ឯក អ៊ុំស៊ី វណ្ណាស្នងការដ្ឋានស្រាវជ្រាវ សន្តិសុខ ប្រចាំខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់តាមដានរាល់ការផ្សព្វផ្សាយរបស់អង្ភភាពយើងខ្ញុំ សូមលោកឧត្តមសេនីយ៍ទទួលនូវការគោរពរាប់អានពីយើងខ្ញុំពីចម្ងាយដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment