ចាប់អ្នកសារព័ត៌មាន ពីបទកំហែងយកប្រាក់ ចាប់តែអ្នកស៊ីសំណូក ចំណែកអ្នកសូក នៅមិនទាន់ចាត់វិធានការ សូមACU ចុះអធិការកិច្ចវគ្គ១

ផ្សាយចេញនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤

( បេះដូងរហែក ) ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្ក្រាបករណី កំហែងយក (ប្រាក់) និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង។

-កើតហេតុ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤

-ចំណុចកើតហេតុ៖ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ជនសង្ស័យចំនួន០២នាក់១.ឈ្មោះ សូរ សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន (ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

២.ឈ្មោះ នឿប ប៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិពន្ធនាយក (កាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកសារយោងកម្មវត្ថុខាងលើគឺជារបាយការណ៍ របស់មន្ត្រីដែលទទួលបន្ទប់និងអនុវត្តច្បាប់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ករណីការផ្សព្វផ្សាយព័ត៌មាន ទៅលើបណ្តាញទំនាក់ទំនងសង្គម និងកាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មាន យោងតាមឯកសារនិងរូបភាពដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបាននៅចំណុចទីតាំងខាងលើគឺជារូបភាពពិតប្រាកដ។

អង្គភាពអ្នកសារព័ត៌មានយើង ពិតជាថ្ងែងអំណរគុណយ៉ាងជ្រាវជ្រៅ រាល់ចំណាត់ការអស់លោក មន្ត្រីដែលអនុវត្តច្បាប់ ក៏ប៉ុន្តែសូមអោយការអនុវត្តច្បាប់នោះអោយមានតម្លាភាបស្មើគ្នា ចាប់តែអ្នកទទួលប្រាក់ពី(បទកំហែងយកប្រាក់)ចំណែកបុគ្គលដែលបង្កើតបទល្មើស បំពានច្បាប់ បងៗមន្ត្រីមិនគួរមើលរំលង ។

បើយោងតាមដំណើរសាច់រឿង ទីតាំងបង្កើតល្បែងស៊ីសងខុសច្បាប់នៅក្រុងសំពៅពូន ស្ថិតក្រោមការគ្រប់គ្រង របស់លោកអធិការក្រុងសំពៅពូន និងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនទៀត កំពុងតែល្មើសនិងយោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តកណ្តាលបានដែលឬទេ?។

ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ មិនអនុវត្តតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ តើការអនុវត្តច្បាប់ទាំងនេះ មានប្រសិទ្ធិភាព បានដោយវិធីណា បើសូម្បីតែមន្ត្រីរៀនពីច្បាប់ ក្នុងការដឹកនាំប្រជាពលរដ្ឋ នៅតាមតំបន់និមួយៗ មិនគោរពតួនាទីរបស់ខ្លួនជាមន្ត្រីផងនោះ។

មហាជនកំពុងតាមដាន ទាក់ទិនទៅនិងរឿងសង្គម  កំពុងបញ្ចេញមតិ រិះគន់ទៅមើលមន្ត្រីមួយចំនួនតូច ដែលកំពុងប្រព្រឹត្តអំពើពុករលួយ តើស្ថាប័នណាខ្លះដែលអាចឆ្លើយតបនិងសំនួរនេះបាន?តើមន្ត្រីពាក់ព័ន្ធអាចរាប់បញ្ចូលដែលឬទេ ពីបទល្មើសឃុបឃិតេជាប្រព័ន្ធ បំពានសិទ្ធិសេរីភាពសារព័ត៌មាន  យោងតាមអនុសាសន៍សម្តេចពុក ធ្លាប់មានប្រសាសន៍អ្នកសារព័ត៌មានគឺជាដៃគូរ ក្នុងការអភិវឌ្ឃ អ្នកសារព័ត៌មានគឺជាដៃគូរមិនអាចខ្វះបាន អត្ថន័យនេះ ស្ថិតនៅក្នុងក្រអៅបេះដួងបងប្អូនអ្នកសារព័ត៌មាន រស់ក្រោមដំបូងសន្តិភាព។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។


យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានសូមមេត្តា ឯកឧត្តមជួយអន្តរាគមន៍ ចំពោះអ្នកសារព័ត៌មានទាំងពីររូប និងសូមអនុវត្តតាមច្បាប់សារព័ត៌មាន ដើម្បីអោយគាត់ទាំងពីរបានរួចផុតពីរការចោទប្រកាន់ និងវិលត្រឡប់មកជួបជុំក្រុមគ្រួសារវីញ សូមឯកឧត្តមប្រធាន ទទួលនៅការគោរពពីយើងខ្ញុំ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ  សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។

យោងសុំណំរឿង លោក លី សាម៉េត ដែលបានអនុវត្តច្បាប់ថ្មីៗនេះ បានធ្វើអោយមហាជន និងប្រជាពលរដ្ឋមានសេចក្តីជឿជាក់ នៃប្រតិបត្តិការ អង្គភាពប្រឆាំងអំពើពុករលួយ  យោងអនុសាសន៍របស់សម្តេច តេជោ បីតាសន្តិភាព បានបញ្ជាក់យ៉ាងច្បាស់ថា …………………..


ដោយឡែកមន្ត្រីអនុវត្តច្បាប់ ទទួលបណ្តឹងពីបុគ្គលបង្កើតបទល្មើស សាងសុំណំរឿងឈានទៅដល់ដំណាក់កាលចាប់ អ្នកសារព័ត៌មាន ដោយគ្មានដេកាពីតុលាការ តើត្រូវមានទោសយ៉ាងណាវិញ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យ ក្នុងករណីមួយចំនួនតូចដែលកំពុងល្មើសនិងបទបញ្ចាផ្ទៃក្នង០០៦ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។



Powered by Blogger.