ក្រសួងព័ត៌មាន ចេញលិខិតព្រមានលុបអាជ្ញាបណ្ណ លោក ផាត់ ហ៊ន ថាបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់(video) អនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ


កែប្រែចុងក្រោយ ថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2024

ក្រសួងព័ត៌មាន ចេញលិខិតព្រមាន លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com ដែលបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ។

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានស៊ីអេចអអីវីអនឡាញ ឃើញការអធិប្បាយរបស់លោក អគ្គនាយក ចាងហ្វាង www.khplus-cambodia.com ប្រមាថទៅលើមន្ត្រីសាធារណៈ អង្គភាពអ្នកសារព័ត៌មានយើង សូមគាំទ្រទាំងស្រុង ចំពោះការសម្រេច របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ជាច្រើនលើកមកហើយដែល ដែលលោកចាងហ្វាង ផ្សព្វផ្សាយ ក្នុងការទាក់ទាញយកប្រជាប្រិយភាព ចាប់តាំងពីសម័យ ឯកឧត្តម ខៀវកាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅកាន់តំណែង។


 មន្ត្រីរដ្ឋបាល សាធារណៈ មានកាតព្វកិច្ច បំរើការងារជូនប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រី ទោះបី ប្រព្រឹត្តអ្វីខុសពីតួនាទី របស់មន្រ្តី អង្គភាពអ្នកសារព័ត៌មានគ្រាន់តែ យកចំណុចទាំងនោះមកកែតំរូវ រិះគន់ក្នុងន័យស្ថាបនា និងធ្វើសេចក្តីរាយការណ៍ ជូនដំណឹងផ្សព្វផ្សាយព័ត៌មានជូនថ្នាក់ដឹកនាំ ប្រកបដោយ សុជីវធម៌ ក្រមសីលធម៌ នៅក្នុងសង្គមជាតិរបស់យើង ។

កាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មានមានតួនាទីដ៏សំខាន់ លុះត្រាតែនាក់មានការយល់ដឹងពីកាតព្វកិច្ចនៃរបបសារព័ត៌មានជាចម្បង តើចាំបានទេ នៅខេត្តកំពតប្រហែល៣ឆ្នាំមុន ឧត្តមសេនីយ៍ត្រីម្នាក់ជេរប្រមាថ មន្ត្រីរដ្ឋបាល សាធារណៈទីបំផុត ត្រូវបញ្ចប់ដោយគ្មានសល់អ្វី សូម្បីតែកិត្តិយស។

ការផ្សាយបន្តផ្ទាល់ អាចប្រតិបត្តការទៅបាន ភាគច្រើនមានតែអង្គវិធីធំៗ ជាព័ត៌មានវិធីការ ព័ត៌មានរបស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ក៏មានសេចក្តីព្រៀងក្នុងការអធិប្បាយ ទុកជាមុនដែរ ។

ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើងបច្ចុប្បន្ន មួយចំនួនប្រហែលជាចន្លោះ៣០% នៃសមាជិកដែលបានមានការអនុញ្ញាតពីក្រសួង និងស្ថាប័នពាក់ព័ន្ធ នៅខ្វះការយល់ដឹង ខ្វះបទពិសោធន៍ ធ្វើព័ត៌មានរេតាមខ្យល់បក់ លឺគេថា កាន់ដងកាំមេរ៉ាឡាចស៊ែរ តាមចិត្ត និងអាចផ្សព្វផ្សាយបាននូវព័ត៌មានបឋមតែប៉ណ្ណោះ។

ព័ត៌មានដែលឆ្លងកាត់វេសាយ ក្នុងការត្រួតពិនិត្យ របស់ស្ថាប័ននៃក្រសួងដែលបានអនុញ្ញាត ត្រឹមត្រូវ គឺត្រូវបានផុសនៅក្នុងវេសាយជាមុន ទើបធ្វើការសម្លងបន្តទៅផេក ហ្វេសប៊ុក ដែលជាផេកផ្លូវការក្នុងការស្នើសុំការអនុញ្ញាតពីក្រសួង សូមត្រួតពិនិត្យទៅលើលក្ខន្តិកៈរបស់លោកអ្នកមុនពេលស្នើសុំក្នុងការសុំចុះបញ្ជីសារឡើងវិញតើឯកសារទាំងនោះមានអត្ថន័យអ្វីខ្វះ?

អង្គភាពអ្នកសារព័ត៌មានស៊ីអេចអធីវីអនឡាញសង្ឃឹមថាបងប្អូនអ្នកសារព័ត៌មានទាំងអស់និងរួមសហការ តាមការណែនាំ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីចូលរួមចំណែក ផ្សព្វផ្សាយព័ត៌មានពិត និងប្រឆាំងដាច់ខាតនៅព័ត៌មានក្លែងក្លាយ អរគុណសន្តិភាព៕




Powered by Blogger.