កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ(G.9)វគ្គ១


រាជធានីភ្នំពេញ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ(G.9) ឃាត់មនុស្សប្រុសស្រីមួយចំនួន រួមទាំងវត្ថុតាងមានសារធាតុញៀនមួយចំនួន នៅចំណុចក្នុងផ្សារចិនផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង៥ទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

បច្ចុប្បន្នមនុស្សនិងវត្ថុតាងខាងលើបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិដើម្បីសួរនាំនិងចាត់ការតាមនិតិវិធី។

អង្គភាពអ្នកសារព័ត៌មាន សូមបញ្ជាក់ផងដែលថា ការបង្ក្រាបតាំងខារ៉ាអូខេមួយកន្លែងយីហោ(G.9)ខាងលើនៅមិនទាន់បានកំណត់ចំនួនមនុស្សពាក់ពន្ធនៅឡើយនោះចំណែក វត្ថុតាងមានសារធាតុញៀនក៏នៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយដែរ ក្នុងករណីនេះផងដែលអង្គភាពអ្នកសារព័ត៌មានក៏ដូចជាអង្គការសង្គមស៊ីវិល សង្ឃឹនថា មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ និងជួយបំភ្លឺដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងបានខលទៅលោក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ខលចូលតែលោកមិនលើក។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1










Powered by Blogger.