ការបង្ក្រាបគ្រឿងញៀន នៅខេត្តកោះកុង ៣ទីតាំង ប្រមូលបានគ្រឿងញៀន ៤៧០០គីឡូក្រាម នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ កំពុងតែរុញដាក់គ្នា វគ្គ២
ផ្សាយចេញនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៤
វគ្គពិសេស : មហាព្រឹត្តិការណ៍នៃការបង្ក្រាបគ្រឿងញៀន
បែបខ្សិបៗ វ៉ៃឆ្មក់ចំនួន៣ទីតាំង ខេត្តកោះកុង
នាថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ នៅតែរក្សាភាពស្ងៀមស្ងាត់
ស្ងិតក្នុងរឿងអាត់កំបាំង បន្ទាប់សារព័ត៌មានធ្វើបទសម្ភាសន៍ ។
បើយោងតាមប្រភព ច្បាស់ការណ៍មួយ នៅខេត្តកោះកុង កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាល ប្រឆាំងគ្រឿងញៀន (ក១) បានចុះប្រតិបត្តិការពិសេស ឆ្មក់បង្ក្រាប ទីតាំង ស្តុកគ្រឿងញៀនដ៏ធំនៅចំណុច ក្រោយវត្តថ្មីនៅចំណុចជាប់ស៊ុបពពែ ចំណុច ភូមិ បាក់ខ្លង នៅក្នុងខេត្តកោះកុង និងប្រមូលបានវត្ថុតាងចំនួន៤តោន៧០០គីឡូក្រាម និងសំបកឡាំង៣០០គីឡូក្រាម សរុប៥០០០គីឡូគ្រាមស្មើនិង៥តោន នៅក្នុងប្រតិបត្តិការនោះដែល នៅរក្សាភាពស្ងៀមស្ងាត់ បាត់ស្ងាត់ឈឹង ដោយម្នាក់ៗកំពុងតែឆ្ងល់ថា ហេតុអ្វីមិនឃើញសារព័ត៌មានផ្សព្វផ្សាយ។
ប្រតិបត្តិការសំងាត់នេះ
គឺជាខ្នាតអន្តរជាតិ ដែលធ្វើអោយមានការចាប់អាតម្មណ័ ពីសំណាក់មហាជន
ដែលរស់នៅក្នុងខេត្ត កោះកុង និងតាមបណ្តាលខេត្តផ្សេងៗ ជាពិសេសមន្ត្រី នគរបាល
ដែលបានដឹងរឿងអង្គហេតុ បាននិយាយតគ្នាពីមួយទៅមួយ ថាការបង្ក្រាបគ្រឿងញៀននេះ
គឺជាព្រឹត្តិការដ៏ក្តៅគគុក របស់អគ្គស្នងការដ្ឋាននគរបាលប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបដោយផ្ទាល់
និងរួមសហការណ៍ជាមួយកងកម្លាងស្នងការដ្ឋាន នគរបាលខេត្តកោះកុង ដោយប្រតិបត្តិការនេះ
បានជោគជ័យ ១០០% ។
(ភូមិ៣សង្គាត់ស្មាចមានជ័យក្រុងខេមរភូមិន្ទខេត្តកោះកុង)
បើយោងតាមប្រភព ច្បាស់ការ
បានបន្តទៀតថា មានអ្នកសារព័ត៌មានក្នុងស្រុក មិនហ៊ានចេញផ្សាយ ពីព្រោះខ្លាចសុវត្ថិភាព
ផ្ទាល់ខ្លួន បានត្រឹមរងចាំតាមដានបន្ត ថាពេលណា ក្នុងករណីមហាព្រឹត្តិកាលបង្ក្រាប
គ្រឿងញៀននេះត្រូវបើកបង្ហាញ ជាសាធារណៈមានមន្ត្រី
ណាខ្លះដែលជាប់ពាក់ព័ន្ធនិងបទល្មើសមួយនេះ បើយោងតាមបទសម្ភាសន៍
អង្គភាពសារព័ត៌មានស៊ីអេចអធីវីអនឡាញយើង
ជាមួយលោក ឧត្តមសេនីយ៍ទោ
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបកស្រាយនៅក្នុងករណីនេះ ពីតជាមានការបង្ក្រាបពិតប្រាកដមែន
តែថ្នាក់លើ កំពុងតែ មិនទាន់អោយផ្សព្វផ្សាយ
ពីព្រោះកំពុងតែតាមប្រមាញ់មេក្លោងនៅខាងក្រោយបន្តទៀត ។
មហាប្រតិបត្តិការពិសេសក្នុងការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤
កន្លងទៅនេះ ការបង្ក្រាបគ្រឿងញៀន គឺជាប្រតិបត្តិការសាងគុណសម្បត្តិ
និងក្នុងការបំពេញភារកិច្ច ក្នុងនាមជាមន្ត្រី ធ្វើការបំរើប្រជាពលរដ្ឋ
តាមកាតព្វកិច្ចនិងជំនាញដែលបានហ្វឹកហាត់
ដែលយកមកអនុវត្តន៍បំរើជាតិមាតុភូមិនៃកម្ពុជាយើង តែនៅតែរក្សាភាពស្ងៀមស្ងាត់ ខុសពីធម្មតា ដោតឡែកផេកផ្លូវការ របស់អគ្គនាយកដ្ឋានប្រឆាំងគ្រឿងញៀន
ចំណុះក្រសួងមហាផ្ទៃ មិនទាន់បើកបង្ហាញដំរុយអ្វីមួយឡើយ ជាទូទៅការបង្គ្រាបសព្វដង ផេកផ្លូវការតែងតែផុសជាសាធារណៈ។
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ
បានសុំការបំភ្លឺពីឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ អគ្គនាយកដ្ឋានប្រឆាំងនឹងបង្ក្រាបគ្រឿងញៀន
តាមរយះទូរស័ព្ទលេខ ០៩២ ៥៥៥៨៩៩ គ្រាន់តែលឺថាក្នុងករណីបង្ក្រាបគ្រឿងញៀននៅខេត្តកោះកុង
ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ បានប្រាប់អ្នកសារព័ត៌មានថា
ទៅសួរខាងខេត្តទៅហើយក៏បិទទូរស័ព្ទតែម្តង ។
បើយោងតាមសម្តីមន្ត្រីម្នាក់
ដែលបំរើការងារនៅខេត្តកោះកុងលោកបានបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា
បេសកម្មក្នុងខេត្តកោះកុងត្រូវបានបញ្ចប់អស់ហើយ នៅឡើយ។
តើឧត្តមសេនីយ៍ណាខ្លះ
ដែលមានការពាក់ព័ន្ធ នៃបទល្មើសគ្រឿងញៀន មួយនេះ អង្គភាពអ្នកសារព័ត៌មានសង្ឃឹមថា
និងមានការបកស្រាយជាសាធារណៈ និងបើកបង្ហាញ វត្ថុតាងដែលបានរឹបអូសបាន និងជនសង្ស័យ
ដែលជាឧក្រិដ្ឋជនដែលស្តុកចែកចាយគ្រឿងញៀនទាំងនោះ មកផ្តន្ទាទោសតាមច្បាប់ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃមេត្តាជួយបំភ្លឺក្នុងករណីនេះដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថាការបង្ក្រាបគ្រឿងញៀនខ្នាតយក្សនៅក្នុងទឹកដីខេត្តកោះកុងនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០២៤គឺជាសមិទ្ធផលដ៏អស្ចារ្យក្នុងការបង្ក្រាបនិងលុបបំបាត់គ្រឿងញៀន ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំផ្កាឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹង ជនរងគ្រោះសូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment