កិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារ១០ខែ និងពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់



ទីស្តីការក្រសួង៖ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារ ១០ខែ និងពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹងនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។


យោងតាមរបាយការណ៍បូកសរុបរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤

-ត្រួតពិនិត្យយានយន្តសរុប ចំនួន ២,៥៦៧,៦៧៥ គ្រឿង ក្នុងនោះ 

-ផ្ទុកមិនលើសទម្ងន់ ចំនួន ១,៧៤១,១៣៦ គ្រឿង

-ផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៨២៤,៩៣៣ គ្រឿង 

- ផ្ទុកលេីសទម្ងន់កម្រិតកំណត់និងពិន័យ ចំនួន ១,៦០៦ គ្រឿង ក្នុងនោះរថយន្តឃាត់រក្សាទុក ១ឆ្នាំ ចំនួន ៩៨ គ្រឿង។ 

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធាន ក៏បានណែនាំដល់លោកអនុប្រធានស្ថានីយទាំងអស់ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។  បន្ថែមលេីសពីនេះ គ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវសហការជាមួយក្រុមត្រួតពិនិត្យចល័តក្រសួង ដេីម្បីចាត់វិធានការបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ ៕









Powered by Blogger.