ពិធីវេរភត្តាហារប្រគេនព្រះសង្ឃឆ្លង និងឧទ្ទិសកុសលបញ្ចប់កម្មវិធីកាន់បិណ្ឌវេនទី១០ ស្ថិតនៅវត្តកុឌ្ឌបព្វតា(ភ្នំជញ្ជាំង)ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

 


(បន្ទាយមានជ័យ) ព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះលោកឧត្តមសេនិយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងសហការីនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូមរួមវេរភត្តាហារប្រគេនព្រះសង្ឃឆ្លង និងឧទ្ទិសកុសលបញ្ចប់កម្មវិធីកាន់បិណ្ឌវេនទី១០ នៅវត្តកុឌ្ឌបព្វតា(ភ្នំជញ្ជាំង)ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណដោយបាននាំមកនូវបច្ច័យ និងទេយ្យទានមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា។


នាឱកាសដ៏ប្រពៃថ្លៃថ្លានោះដែរលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្ត ក៏បានថ្វាយធូប ទៀនចំពោះព្រះសម្មាសម្ពុទ្ធ និងបានស្តាប់ព្រះសង្ឃ នមស្សការព្រះរតនៈត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងបានប្រគេនយាគូ រាប់បាត្រ វេរភត្តាហារ ដារឆ្លង ជាកិច្ចបញ្ចប់បុណ្យកាន់វេនបិណ្ឌទី១០។


សូមបញ្ជាក់ផងដែរថា៖ ក្នុងឱកាសវេរភត្តាហារប្រគេនព្រះសង្ឃឆ្លង និងឧទ្ទិសកុសលបញ្ចប់កម្មវិធីកាន់បិណ្ឌវេនទី១០ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បាននាំយកទេយ្យទានប្រគេនជូនព្រះសង្ឃរួមមាន៖ អង្ករ១៥០គីឡូក្រាម, ត្រីខ ១កេសធំ, មី១កេសធំ, ទឹកសុទ្ធ២០យួរ និងបច្ច័យ ៣៥លានរៀល៕


















Powered by Blogger.