ល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនមួយកន្លែងបើកបង្កប់នៅក្នុងខុនដូនៅ ខណ្ឌមានជ័យ បើកលេងយ៉ាងគគ្រឹកគគ្រេង សូមលោកស្នងការមេត្តាត្រួតពិនិត្យ

 


រាជធានីភ្នំពេញ៖ ជនជាតិចិនហ៊ានបើកល្បែងស៊ីសងបង្កប់នៅក្នុងខុនដូមួយកន្លែងជិតស្ពានអាកាសក្បាលថ្នល់ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេងដោយរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហើយ ទើបហ៊ានបើកល្បែងស៊ីសងតាមអំពើចិត្តមិនញញើតច្បាប់សោះហើយក៍មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបនៅឡើយសូមលោកស្នងការមេត្តាជ្រាបផងទាន។

លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យនិងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ គួរចាត់វិធានការទប់ស្កាត់និងបង្រ្កាបក្រុមញៀនល្បែងស៊ីសងជនជាតិចិនដែលបើកបង្កប់ក្នុងខុនដូជិតស្ពានអាកាសក្បាលថ្នល់បើកលេងយ៉ាងគគ្រឹកគគ្រេងមិនញញើតអាជ្ញាធរនិងសមត្ថកិច្ចបន្តិចឡើយ។
ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែង មួយកន្លែងនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Powered by Blogger.