លោក យឹម សំណាង អញ្ជើញក្នុងពិធីផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្ស និងសហគមន៍ លើប្រធានបទ "គ្រឿងញៀន ច្បាប់ចរាចរណ៍ និងក្មេងទំនើង"ជូនដល់សិស្សនិស្សិតនៃសាកលវិទ្យាល័យUME

 


(បន្ទាយមានជ័យ) សិស្សនិស្សិតសាកលវិទ្យាល័យ UME ប្រមាណជាង១២៥នាក់/ស្រី៩៦នាក់ ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្ស និងសហគមន៍ លើប្រធានបទ "គ្រឿងញៀន ច្បាប់ចរាចរណ៍ និងក្មេងទំនើង"ជូនសិស្សានុសិស្ស និងសហគមន៍ជូន ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ូ ប៊ុនហេង និងឯកឧត្តម ម៉ាតាំងឆាល មុាំងឌីយោ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងគ្រឿងញៀន និងលោក លោកស្រី អភិបាលរងក្រុង កងកម្លាំងមន្ទីរជំនាញពាក់ព័ន្ធ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំសាកលវិទ្យាល័យUME ស្ថិតនៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


ក្នុងពិធីផ្សព្វផ្សាយអប់រំនាឱកាសនោះផងដែរអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញបានឡើងធ្វើបទបង្ហាញ និងដាក់បញ្ចាំងស្លាយឃ្លីបវីដេអូអប់រំណែនាំដល់សិស្សនិស្សិត ពីបញ្ហាគ្រឿងញៀន ច្បាប់ចរាចរណ៍ និងក្មេងទំនើង ឲ្យបានយល់ បានដឹង បានស្គាល់ និងបានអោយសិស្សានុសិស្សចូលរួមបានលើកឡើងនូវសំណួរ និងធ្វើការបកស្រាយជូនផងដែរ។


ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាងអភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា៖ គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលេីបញ្ហាគ្រឿងញៀន ព្រមទាំងបានដាក់ចេញនូវវិធានការនានា បង្រ្កាបឱ្យអស់នៅករណីជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។ 


លោក បានបន្តថា៖ ក្នុងនាមជាយុវជន និងជាទំពាំងស្នងឫស្សី ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ដោយផ្តេីមចេញពីយេីងទាំងអស់គ្នា។ ជាពិសេសក្នុងករណីដែលដឹងអំពីព័ត៌មាននៃការចរាចរករណីជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀន នៅមូលដ្ឋានរបស់យេីង ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា៕























Powered by Blogger.