មហាវិឡា ប្រចាំសតវត្សរ៍ ឆ្នាំ២០២៤ វត្តគិរីសាលវ័ន ស្រុកកំពង់សៀម ធ្វើអោយមានការចាប់ អារម្មណ៍ តើចៅអធិការវត្ត កំពុងគិតពីអី វគ្គ២
កំពង់ចាម៖ ក្រោយពីផ្ទុះការរិះគន់បណ្តាញសង្គមរឿងកុដិវីឡានៅក្នុងស្រុកកំពង់សៀម នៅក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មីនេះ ស្ថិតក្នុងភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានចាត់ឱ្យក្រុមការងារចុះសិក្សារចនាបថនៃការសាងសង់កុដិ នេះឬក៏យ៉ាងណា
ព្រះអង្គ គង់ វិចិ្ឆកា អនុគណស្រុកកំពង់សៀម បានមានសង្ឃដិកាដែរថា ព្រះអង្គបាននិមន្តប្រាប់ទៅព្រះគ្រូចៅអធិការវត្តដែរពីរចនាបថកសាងកុដិ ដែលផ្ទុយពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ប៉ុន្តែព្រះគ្រូចៅអធិការវត្ត និងគណៈកម្មាធិការវត្តបានប្រាប់មកវិញ កុដិមួយ នេះមានប្លង់រចនាត្រឹមត្រូវហេីយ។
ព្រះអង្គ គង់ វិច្ឆិកា បានមានសង្ឃដិការទៀតថា សាលាអនុគណស្រុកកំពង់សៀម គ្មានសិទ្ធិបញ្ឈប់ឬផ្អាកការសាងគេឡេីយ ពោលគឺបានផ្តល់នូវឱវាទពីរចនាបថ ក្បួនខ្នាត ពីអ្វីទៅជាវត្តអារាម តែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ លោក រ៉េត សារ៉ាត ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា វត្តអារាមដែលកសាងខុសរចនាបថនេះ លោកនឹងឲ្យក្រុមការងារចុះសិក្សាព្រោះថា ការកសាងកុដិមួយនេះ ព្រះគ្រូចៅអធិការ វត្ត រួមគណៈកម្មាធិការវត្ត បានកសាងតាំងពីឆ្នាំ២០១៨មក ខណៈលោកមិនទាន់ឡេីងជាប្រធានមន្ទីរមកម្ល៉េះ។
សូមបញ្ជាក់ថា កុដិដែលមានរចនាបថដូចវីឡាសម័យថ្មី គឺស្ថិតក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មី ក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមការដឹក នាំសាងសង់ ពីព្រះគ្រូ ប៊ន ស្រឿន ជាព្រះចៅអធិការ វត្តគិរីសាលវ័ននេះ ដោយប្រេីប្រាស់រយៈពេលកសាងជាង៦ឆ្នាំដែលកសាងក្នុងអំឡុងឆ្នាំ២០១៨ មក ទេីបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ ធ្វេីពិធីបុណ្យឆ្លង និងសមិទ្ធដាក់ឲ្យប្រេីប្រាស់ផងដែរ៕
បើយោងតាមសម្តី របស់ប្រធាន មន្ទីរធម្មការខេត្ត កំពង់ចាម កំពុងតែបញ្ជាក់ថា ខ្លួនគ្មានសមត្ថភាព ក្នុងការគ្រងគ្រង ការសាងសង់កុដិនិមួយៗ សុទ្ធសឹងតែមានឯកសារបញ្ជាក់ ពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ មិនមែនសាងសង់ តាមក្បាលវ៉ាលនោះទេ
តើនៅក្នុងរឿងនេះ លោក អភិបាលខេត្ត កំពង់ចាម ចាត់វិធានការយ៉ាងណាវិញ ក្នុងនាមលោកជា គណៈមេបញ្ជាការឯកភាព គ្រប់គ្រងសម្បត្តិរដ្ឋ ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ។ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយនាគរាជ
Post a Comment