កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឆ្មក់ចូលបង្ក្រាបទីតាំងយីហោរ (ថាំងហួយក្លឹប) ក្នុងខណ្ឌចំការមនឃាត់មនុស្សប្រុសស្រីជាច្រើន ពាក់ព័ន្ធនិងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន"

 


ភ្នំពេញ÷ព័ត៌មានបឋម)កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឆ្មក់ចូលបង្ក្រាបទីតាំងមួយកន្លែងយីហោ “ថាំងហួយក្លឹប” ដោយឃាត់ខ្លួនមនុស្សជាច្រេីននាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅវេលាម៉ោង០២យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដែលស្ថិតតាមបណ្ដោយផ្លូវលេខ១០៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនោះដឹកនាំផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបានជនជាតិចិននិងជនជាតិវៀតណាមស្រីប្រុសជាច្រើននាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ។

នៅដំណាក់កាលនេះមិនសរសើរមិនបាន ចំពោះបងៗដែលជាមន្ត្រីបម្រើការងារនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលខិតខំប្រឹងប្រែងចុះបង្ក្រាបដឹកនាំដោយផ្ទាល់ តើមកពីកត្តាអ្វី បានជាមន្ត្រីប្រចាំតំបន់ មិនអើពើនៅក្នុងការចុះបង្ក្រាបរហូតដល់ថ្នាក់ដឹកនាំនៃនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអនុវត្តផែនការដោយផ្ទាល់។

អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបំពេញកាតព្វកិច្ចក្នុងការបង្ក្រាបគ្រឿងញៀន។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។ដោយ 01








Powered by Blogger.