លោកបិក សារឿន នាយរងប៉ុស្តិ៍ច្រក៤០០ មេឈ្មួញដុះស្លែបានរកស៊ីនាំបារីនិងស្រាបៀរឆ្លងដែនទៅប្រទេសថៃដោយរលូន វគ្គ១

 


   ខេត្តបាត់ដំបង៖ បើយោងតាមប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីយោធាប្រចាំតំបន់ បានលើកខ្សេបៗឡើងថាលោក បិក សារឿន រងប៉ុស្ដិ៍ច្រក៤០០ ដុះស្លែបាននាំបារីនិងស្រាបៀរនាំចេញទៅប្រទេសថៃដោយរលូន រួមការសហការណ៍ជាមួយនាយប៉ុស្ដិ៍ឈ្មោះ ម៉ី ណាន់ ប្រចាំច្រក៤០០ ជារៀងរាល់ថ្ងៃនៅម៉ោង៧យប់តែងតែឃើញឡានកែច្នៃដឹកពេញៗទៅច្រក៤០០ដោយដាក់ស្ដុបនៅក្នុងឃ្លាំងនៅទីនោះ។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមអ្នកសារព័ត៌មានយើង បានទៅច្រក៤០០ បានឃើញឡានកែច្នៃដឹកជញ្ជូន ដូចពលរដ្ឋនិងមន្រ្ដីយោធាលើកឡើងពិតមែន ដោយដឹកទំនិញពេញរួមទាំងស្រាបៀរដឹកចូលឃ្លាំងនៅជាប់និងប៉ុស្ដិ៍។

ករណីរឿងបារីនិងស្រាបៀរសម្រុកដឹកទៅច្រក៤០០នោះលោក ម៉ីណាន់ នាយប៉ុស្ដិ៍ច្រក៤០០បានលើកឡើងថាបារីស្រាបៀរពិតជាមានមែនតែសំរាប់នាំចេញគឺលក់អោយកងកម្លាំងជួរមុខតែប៉ុណ្ណោះ។

ប្រចាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងកម្លាំងត្រួតពិនិត្យនៅបារីស្រាបៀរដែលសម្រុកដឹកទៅច្រក ៤០០ នោះផងទាន ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។







Powered by Blogger.