ក្រុមជំនុំបេសកកម្មដំណឹងល្អខេត្តបន្ទាយមានជ័យនាំយកសម្ភារៈសិក្សាចែកជូនដល់សិក្សានុសិស្សជិត ២៦០នាក់នៅបឋមសិក្សាតាម៉ា

 


(បន្ទាយមានជ័យ) ព្រះយេស៊ូគ្រីស្ទ ជាព្រះសង្គ្រោះ តែងតែផ្តល់ស្នាមញញឹម ដល់មនុស្សលោក គ្រប់ទីកន្លែង នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះក្រុមជំនុំបេសកកម្មដំណឹងល្អខេត្តបន្ទាយមានជ័យ តាមរយៈលោកគ្រូគង្វាលអៀង ប្រុស និងក្រុមការងារសហការជាមួយសប្បុរសជនមកពីប្រទេសបារាំង(លោកគ្រូចៅគុណសុវត្ថិ )និងសប្បុរសជនមកពីសហរដ្ឋអាមេរិក បានរៀបចំអំណោយជាសម្ភារៈសម្រាប់ចែកជូនដល់សិក្សានុសិស្សចំនួន ២៦០នាក់ និងបានចែកសម្លៀកបំពាក់ដល់សិស្សក្រីក្រចំនួន ១៥នាក់ នៅសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។


ក្នុងនោះក៏មានលោក ស្រេង សុផល អភិបាលអភិបាលក្រុងសិរីសោភ័ណ លោកប្រធានការិយាល័យ មន្ត្រីសាលាក្រុង លោកចៅសង្កាត់ម្កាក់ មេភូមិតាម៉ា នគរបាលប៉ុស្តិ៍ម្កាក់ ផងដែរ។

ក្នុងឱកាសនោះដែរលោកស្រេងសុផលអភិបាលក្រុងសិរីសោភ័ណ ចំពោះសប្បុរសជនដែលបាននាំយក

អំណោយតាមរយៈក្រុមជំនុំបេសកកម្មដំណឹងល្អនេះគឺបានធ្វើតាមសាលារៀនជាច្រើនមកហើយដោយឡែកសម្រាប់ក្រុងសិរីសោភ័ណនេះមានជា៣០សាលាប៉ុន្តែ

សម្រាប់បឋមសិក្សាតាម៉ានេះ១គត់ដែលទទួលបានអំណោយនៅថ្ងៃនេះហើយរូបលោកផ្ទាល់ជាអភិបាលក្រុងសិរីសោភ័ណក៏សូមចូលរួមឧបត្ថម្ភសូឡាចំនួន ២គ្រាប់ ជូនដល់លោកនាយកសាលាសម្រាប់ដាក់បំភ្លឺក្នុងសាលាផងដែរ។

ជាមួយគ្នានោះលោក អភិបាលក្រុង សិរីសោភ័ណក៏បានផ្តាំផ្ញើរដល់ប្អូនសិស្សានុសិស្ស អោយយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវប្រឹងប្រែងសិក្សាយកចំណេះដឹងដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីត្រូវធ្វើខ្លួនជាកូនល្អសិស្សល្អពលរដ្ឋល្អ និងចេះអនាម័យថែទាំបរិស្ថានផងដែរ។

គួរបញ្ជាក់ថាអំណោយដែលចែកជូននូវថ្ងៃនេះរួមមាន÷សៀវភៅសរសេរពីរក្បាលប៊ិចពីដើមថ្នាំដុសធ្មេញក្មេងមួយដើមច្រាសដុសធ្មេញមួយដើមទឹកនិងអាហារសម្រាន់ផងដែរ។


លោកគ្រូអ្នកគ្រូប្រចាំសាលានេះមានក្តីរំភើបរីករាយនិងថ្លែងអំណរគុណដ៏សំរាប់ជនដែលបានគិតគូរផ្ដល់នូវសម្ភារៈជាពិសេសចែកសំលៀកបំពាក់ជូនសិស្សសាលាក្រីក្រចំនួន 15 នាក់ដែលកំពុងតែខ្វះខាតផងដែរ។

ទោះជាយ៉ាងណាក្រុមជំនុំបេសកកម្មដំណឹងល្អបាបញ្ជាក់ រាល់ថ្ងៃនេះពួកគាត់តែងតែធ្វើការផ្សព្វផ្សាយ អំពើល្អនិងស្វែងរកសប្បុរសធម៌ដើម្បីសហការជាមួយក្នុងការជួយដល់ដ៏សិស្សសាលាក្រីក្រខ្វះខាត។ព្រះយេស៊ូគ្រឹមគឺជាព្រះសង្គ្រោះតែងតែផ្តល់ស្នាម ញញឹម ដល់ មនុស្សលោក គ្រប់ទីកន្លែង៕











Powered by Blogger.