កាស៊ីណូអត់ផ្លាយីហោក្រុងបាវិត បង្កប់ល្បែងបញ្ជាល់មាន់ដុះស្លែ ចាប់ផ្ដើមដំណើរការឡើងវិញហើយ បើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ដោយមិនរំខានដែនសមត្តកិច្ចប្រចាំតំបន់ វគ្គ១

ខេត្តស្វាយរៀង ÷កាស៊ីណូអត់ផ្លាយីហោក្រុងបាវិត ចំណុចភូមិទួលកន្តើយនៅច្រកទ្វេភាគីព្រំដែនធ្លក បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ចូលមកលេងល្បែងបញ្ជាក់មាន់ទ្រង់ទ្រាយធំ និងបៀរ អាប៉ោង យូគី ស៊ីសងខុសច្បាប់ ខ្លះមានលិខិតឆ្លងដែន ខ្លះអត់លិខិតឆ្លងដែនដោយមិនរំខានដែនសមត្តកិច្ចប្រចាំតំបន់ ។

លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមជួយពិនិត្យ ផងទាន ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនសម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ឬមួយត្រូវថ្នាំសណ្តំអស់ទៅហើយ

តើគោលនយោបាយ ភូមិសង្គាត់មានសុវត្ថិភាពទាំង៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃអាចអនុវត្តន៍មានប្រសិទ្ធភាពតាមដែលឬទេនៅលើទឹកដីខេត្តស្វាយរៀង ឬមួយទុកបណ្តោយឲ្យរីកដូចផ្សិត។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើលោកពេជ្រវីរៈស្នងការនគរបាលខេត្តស្វាយរៀងមានសមត្ថភាពក្នុងការបង្ក្រាបទីតាំងខាងលើបានដែរឬទេ?

យ៉ាងណាមិញ មន្ត្រីអន្តោរប្រវេសន៍ប្រចាំតំបន់ សូមមេត្តាចុះត្រួតពិនិត្យ នៅទីតាំងខាងលើ ដោយក្តីអនុគ្រោះ ដើម្បីរក្សាការពារនិងទប់ស្តាត់បទល្មើសផ្សេងៗ

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ជាពិសេសអង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ សង្ឃឹមថាលោកឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិនិងចាត់វិធានការចំពោះ កាស៊ីណូគ្មានផ្លាកយីហោមួយកន្លែងនេះ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ











Powered by Blogger.