ករណីសំណុំរឿង ឧក្រិដ្ធជនជនជាតិវៀតណាមផលិតគ្រឿងញៀន នៅស្រុកកៀនស្វាយ មន្ត្រីប្រតិបត្តិមួយចំនួន រួមគំនិតបំបិទវត្ថុតាង នៅតែរក្សាភាពស្ងៀមស្ងាត់ វគ្គ១៦


សំណុំរឿង គ្រឿងញៀន ដែលសមត្ថកិច្ចស្រុកកៀនស្វាយ សហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំខេត្ត ចុះបង្ក្រាបទីតាំង ផលិតនិងជួញដូរ គ្រឿងញៀននៅក្នុងបុរីផ្លាហ្សា Borey Plaza ផ្លូវជាតិលេខ ១រុក្ខវិថីនាងនួន គ្រិះស្ថាន១១D កៀនស្វាយខេត្តកណ្តាល ។





ឧក្រិដ្ធជនជនជាតិវៀតណាមផលិតគ្រឿងញៀននិងជួញដូរមានស្ថានទម្ងន់ទោស បែរជាតុលាការកាត់ក្តី ពីបទបំផ្លាញសារធាតុញៀននិងប្រើប្រាស់ទៅវិញ ដោយឡែក មន្ត្រីមួយចំនួនតូច រួមគំនិតគ្នាបំបិទវត្ថុតាង បន្ទាប់ពីលោកព្រំសំណាង អធិការស្រុកកៀនស្វាយ ធ្វើរបាយការណ៍សម្ងាត់ ត្រូវបានបែកធ្លាយ ។ 

មេរៀនជីវិតអាចបញ្ជាក់ពីរឿងជាក់ស្ដែង ទោះបីអង្គភាពអ្នកសារព័ត៌មានយើងខំផ្សព្វផ្សាយលាតត្រដាងរឿងពិតយ៉ាងណាក្តី ក៏បានត្រឹមតែផ្សព្វផ្សាយប៉ុណ្ណោះ តែអ្វីដែលជាចម្ងល់រាប់លានៗសំណួររបស់ប្រជាពលរដ្ឋអង្គការសង្គមស៊ីវិលនិងមន្ត្រីរាជការមួយចំនួនធំ ដែលកំពុងតែ រងាៗខ្វះភាពកក់ក្តៅ ដោយសារតែថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធ នៅតែរក្សាភាពសៀមស្ងាត់ ឬត្រូវថ្នាំសណ្តំ អស់ទៅហើយ អង្គភាពសារព័ត៌មានផ្សព្វផ្សាយរឿងពិត បែរជា មន្ត្រី មានអំណាច ប្តឹងសារព័ត៌មានទៅវិញ នេះដោយសារតែអង្គភាពស៊ីអេចអ ធ្វើព័ត៌មានប៉ះលើឆ្នាំងបាយរបស់ពួកគេ ។






ករណីមន្ត្រីមួយចំនួនតូច ដែលប្រព្រឹត្តបទល្មើស ថ្កើននិងបទបញ្ជា០០៦របស់អគ្គស្នងការនគោបាលជាតិ ថ្កើននិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចបិតា សន្តិភាព ផ្ទុយនិង យុទ្ធសាស្ត្របញ្ចកោណ របស់សម្ដេចអធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែក្រសួងមហាផ្ទៃ នៅតែរក្សាភាពស្ងៀមស្ងាត់ ឬកំពុងតែស៊ើបអង្កេត ?នោះគឺជាចំនុចក្តៅ ដែលធ្វើឲ្យមន្ត្រីគ្រាប់ល្ពៅបានចិត្ត ពង្រីកមហិច្ឆតារបស់ខ្លួន ធ្វើអោយប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ បច្ចុប្បន្នភាពអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយបន្ត គ្រន់តែចង់បញ្ជាក់ថា ករណីរឿងគ្រឿងញៀននៅស្រុកកៀនស្វាយ សូមថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យ ឡើងវិញ ។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់កំពុងដាក់ការសង្ស័យថា: ឧក្រិដ្ឋជនជនជាតិវៀតណាមដែលផលិតចែកចាយគ្រឿងញៀននៅស្រុកកៀនស្វាយ ត្រូវបានដោះលែងឲ្យនៅក្រៅសំណាញ់ច្បាប់ តែគួរឱ្យស្ដាយអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់លោកប្រធានមន្ទីរពន្ធនាគារខេត្តកណ្ដាលបាន។


តែយ៉ាងណាមិញ អង្គភាពអ្នកសារព័ត៌មានយើងនិងព្យាយាមផ្សព្វផ្សាយបន្តទៅទៀត ទោះបីមានសម្ពាធយ៉ាងណាក្តី សំខាន់បំផុត (រឿងពិត)ហើយអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា:ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមិនមើលរំលង ទាក់ទិនទៅនិងករណីនេះ ធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិ និងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច របស់ក្រសួងមហាផ្ទៃដើម្បីថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋអរគុណសន្តិភាព។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ សែនសិលិ ចន្ទថា ណាខារាត

សូមចុច,,👉,https://t.me/+aLYstLR8TNswMjZl

អង្គភាព ស៊ីអេចអ បានបង្កើត គ្រុបនេះ ដើម្បី ទទួលការស្នើសុំ និង ជជែកគ្នា ក្នុងការផ្សព្វផ្សាយព័ត៌មាន ជួយរកយុត្តិធម៌ ជូន ប្រជាពលរដ្ឋ បើបងប្អូន មានចំណាប់អារម្មណ៍ សូមចូលរួមតាមការគួរ សូមអរគុណ .

👉https://t.me/chrtvonline

 ផ្សាយព័ត៌មាន សំរាប់ អង្គភាព 

 👉https://t.me/+H0S010ecMsIxNjE1 

គ្រុបរួមអាជីវកម្ម សារព័ត៌មាន

សូមអរគុណ ចំពោះការតាមដាន របស់លោកអ្នក


Powered by Blogger.