បុរសម្នាក់បានដួលផ្កាប់មុខនឹងទឹកត្រពាំងស្លាប់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

 


(បន្ទាយមានជ័យ) បងប្អូនប្រជាពលរដ្ឋអ្នកច្រូតស្រូវបានប្រទះឃើញសពបុរសម្នាក់វ័យ ៣៣ឆ្នាំដួលផ្កាប់មុខនៅនឹងទឹកត្រពាំងស្លាប់ នៅចំណុចវាលមាត់ព្រៃ ផ្លូវចូលពង្រកងវ៉ាឆ្ពោះទៅឃុំចង្ហារ ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង៤:៥៨នាទី 


សពប្រទះឃើញនៅនឹងទឹកត្រពាំងស្លាប់ ត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ ហួត ជឺ អាយុ៣៣ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


បើយោងតាមស្ត្រីជាប្រពន្ធរបស់សពមានឈ្មោះ ឈឿន សាវេន អាយុ៣៦ឆ្នាំ បានអោយដឹងថា៖ មុនប្តីរបស់គាត់ស្លាប់គឺគាត់បានស៊ីឈ្នួលច្រូតស្រូវក្នុងត្រពាំងខាងលិចភ្នំកងវ៉ាក្នុងចំណោមគ្នា៧នាក់មានប្រុស.ស្រី បានទៅច្រូតរហូតដល់ម៉ោងហូបបាយហើយបានអោយជនរងគ្រោះដាក់ថង់អូសកណ្តាប់ស្រូវនៅម្ខាងមាត់ត្រពាំង ហើយអ្នកដ៍ទៃទៀតបាននាំគ្នាកំពុងច្រូតស្រូវខាងជើងដោយបាត់មិនឃើញអូសកណ្រាប់ដែលច្រូត ហើយបានទៅរកឃើញជនរងគ្រោះដួលផ្កាប់មុខនឹងទឹក ដែលចម្រៅជាងកន្លៈម៉ែត្រ។


ជាមួយគ្នាក្នុងហេតុការណ៍នោះបងប្រុសជនរងគ្រោះបានប្រាប់ថា៖ ក្រោយឃើញប្អូនដួលផ្កាប់មុខនឹងទឹកបាននាំគ្នាសែងឡើងគោកដើម្បីជួយសង្គ្រោះដែរតែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយរងចាំតែមន្ត្រី និងកម្លាំងជំនាញចុះមកពិនិត្យនិងធ្វើកោសលវិច្ឆ័យហើយទើបបានយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍។

ស្ត្រីឈ្មោះ ឈឿន សាវេន បានបញ្ជាក់ថា៖ ប្តីគាត់មុនស្លាប់ធ្លាប់មានជម្ងឺប្រចាំកាយគឺធ្លាប់ប្រកាច់២ទៅ៣ដង មកហើយដែលចាស់ៗក្នុងភូមិថាជម្ងឺស្កន់ជ្រូកហើយគាត់គ្មានផ្ទះសំបែងទេ រស់នៅកូនខ្ទមដែលឪពុកអោយដីធ្វើហើយរស់នៅគ្មានភ្លើងប្រើប្រាស់គឺប្រើចង្កៀងដុត ប្តីបានស៊ីឈ្នួលលីស៊ីម៉ុតិ៍តាមកន្លែងលក់គ្រឿងសំណង់ពេលទំនេរទៅស៊ីឈ្នួលច្រូតស្រូវ១ថ្ងៃ៣ម៉ឺនរៀលត្រូវបានស្លាប់ចោលទៀត៕











Powered by Blogger.