ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតជូន ប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនេះដែរក៏មានការអញ្ជេីញចូលរួមដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាច្រេីនរូបទៀតផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
Post a Comment