សូមរាយការណ៍ជូនជាពិសេសទីតាំងល្បែងសុីសងជល់មាន់អនឡាញយីហោ (L.99) កំពុង រីកដូចផ្សិតក្នុងក្រុងសេរីសោភ័ណ វគ្គ១

 

បន្ទាយមានជ័យ៖ផ្សាយចេញថ្ងៃទី២១.១២.២០២៣ ល្បែងស៊ីសងជល់មាន់តាម laptop យីហោL.99 កំពុងពេញនិយមរីដូចផ្សិតក្នុងទឹកដីក្រុងសិរីសោភ័ណ្ឌខណៈដែលទីតាំងទាំងនេះកំពុងតែបើកដំណើរការទីតាំងរបស់ខ្លួនយ៉ាងសកម្មរាល់ថ្ងៃដោយមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងក្រុងសេរីសោភ័ណណាម្នាក់ហ៊ានចេញមុខចុះបង្ក្រាបនោះទេ។






ក្រុមការងារអ្នកសារព័ត៌មាន ស៊ីអេចអ ចុះដល់ទីតាំងជាក់ស្ដែងឃើញថាទីតាំងបើកល្បែងសុីសងខាងមាន៣ទីតាំងស្ថិតភូមិសុភីនិងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ កំពុងបើកដំណើរការទីតាំងល្បែងរបស់ខ្លួនជារៀងរាល់ថ្ងៃលោក ស៊ី ឌី អធិការក្រុងសេរីសោភ័ណ្ឌ ក្នុងនាមជាមន្ត្រី គោរពតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ តើលោកអធិការយល់យ៉ាងណាវិញ ឬមួយអសុវត្ថិភាពក្នុងការចុះបង្ក្រាប។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថាតើលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ចាត់វិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនេះដែរឬទេ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ សំណាង

Powered by Blogger.