លោកឧត្តមសេនីយ៍ទោសមសាមួន បន្ទាប់ពីបានដឹងរឿងពិតពីជនរងគ្រោះតើចាត់ប្រធានការយ៉ាងណាចំពោះមន្ត្រីក្រោមឱវាទ វគ្គ៣

 


សូមបញ្ជាក់ឲ្យហើយទោះបី លោកអធិការរង ក្រុង ច្បារមន ខលមករកជនរងគ្រោះប្រាប់ថាជួយចេញថ្លៃព្យាបាលជនរងគ្រោះ ចំនួនពីរលានរៀលនិងឲ្យជនរងគ្រោះជួយធ្វើវីដេអូខ្លីមួយតែជនរងគ្រោះមិនព្រម ហើយមកដល់ពេលនេះ ជនរងគ្រោះមិនទាន់បានទទួលសំណងអ្វីទាំងអស់។

បន្ទាប់ពីជនរងគ្រោះបានទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺទាក់ទិនទៅនឹងរឿងប្រើអំពើហិង្សានិងប៉ុនប៉ងសម្លាប់ដល់ផ្ទះ យកដំបងទីបវ៉ៃក្បាលជនរងគ្រោះចំនួន 33 ថ្នេរ នៅល្ងាចថ្ងៃទី ១៧ខែធ្នូឆ្នាំ២០២៣ ស្រាប់តែពេលយប់ លោក អធិការរងក្រុងច្បារមន បានចូលមកជនរងគ្រោះ ទាំងយប់ ដើម្បីសុំ ការសម្របសម្រួល ដើម្បីបញ្ចប់រឿង ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលបានជជែកវែកញែកនូវតុកាហ្វេហើយពោលថាមិនទាន់បានធ្វើជាអធិការផងលេងក្បាច់ដោះលែងជនបង្ក ដោយមិនបញ្ជូនសំណុំរឿងទៅថ្នាក់ដឹកនាំ ចុះបើធ្វើជាអធិការវិញប្រជាពលរដ្ឋនៅក្នុងក្រុងច្បារមនគិតយ៉ាងណា? នៅក្នុងករណីនេះអង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោកឧត្តមសេនីយ៍ទោ សម សាមួន បានទេដោយសារពុំមានលេខទំនាក់ទំនង ។

សូមបញ្ជាក់ផងដែរថារាល់ការផ្សាយព័ត៌មានយោងតាមការស្នើសុំនិងផ្ដិតមេដៃរបស់ជនរងគ្រោះ ហើយរឿងនេះបងប្អូនអង្គភាពអ្នកសារព័ត៌មានទាំងអស់សុទ្ធតែយល់ច្បាស់ពីរបបអ្នកសារព័ត៌មាន។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងចាត់វិធានការណាមួយចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនដែលល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ ។

តើលោក សំអាង ផានី អធិការរងក្រុងច្បារមន អាចរក្សាតំណែងតួនាទីបានដែរឬទេ ក្នុងនាមលោកជាមន្ត្រី ដែលបម្រើការងារឆក់ល្វែង ល្មើសនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំទៅឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចុះស៊ើបអង្កេតភាពមិនប្រក្រតីចំពោះលោក សំអាង ផានី អធិការរងក្រុងច្បារមន ដែលកំពុងត្រូវថ្នាំសណ្ដំ របស់ជនបង្ក ឈានទៅដល់ដោះលែងឲ្យជនបង្ក ហើយធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ ដែលមានឧត្តមសេនីយ៍ទោសម សាមួន ជាស្នងការនគរបាលខេត្តកំពង់ស្ពឺ ។

អង្គភាព CHRTV online ស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការ ចំពោះមន្ត្រីគ្រាប់ល្ពៅដូចជាលោកសំអាង ផានី អធិការរងក្រុងច្បារមន ដើម្បីកុំឲ្យប៉ះពាល់កិត្តិនាមក្នុងនាមជាមន្ត្រីដទៃទៀតសាងភាពស្អាតស្អំជូនមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋពិតប្រាកដ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ CHRTV online

Powered by Blogger.