ឯកឧត្តម ឈើយ ចាន់ណា និងឯកឧត្តម អុី ឡុង អញ្ជើញប្រគល់.និងដាំកូនឈើចំនួន៣០០ដើមដល់ថ្នាក់ដឹកនាំទីបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ

 


(បន្ទាយមានជ័យ) ដើម្បីចូលរួមថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ និងដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម អុី ឡុង សមាជិករដ្ឋសភា បាននាំយកកូនឈើចំនួន៣០០ដើម ដែលជាប្រភេទកូនប៉េងអូស្រ្តាលី(ហៅដើមគីនី) ដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ និងលោកជំទាវ ទៅប្រគល់.និងដាំជូនឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង នៃបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការប្រចាំទិសយោធភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។


ថ្លែងក្នុងឱនោះ ឯកឧត្តម អុី ឡុង សមាជិករដ្ឋសភា បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ដល់ថ្នាក់ដឹកនាំទីបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ។


ឯកឧត្តម សមាជិករដ្ឋសភា បានកោធសសើរដល់ថ្នាក់ដឹកនាំ ទីបញ្ជាការរដ្ឋានរថក្រោះ អគ្គបញ្ជាការរថក្រោះប្រចាំទិសព្រះនេត្រព្រះយុទ្ធភូមិភាគទី៥ ដែលបានរួមសហការណ៍គ្នា ដាំកូនឈើនាពេលនេះ។ជាពិសេសក្នុងការកែច្នៃតំបន់នេះអោយប្រែក្លាយតំបន់រមណីដ្ឋានយ៉ាងស្រស់ស្អាតសម្រាប់ប្អូនប្រជាពលរដ្ឋទៅកំសាន្តផង។


ឯកឧត្តម អុី ឡុង បានបញ្ជាក់ថា៖ ពិធីប្រគល់កូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិ ឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុ ជាពិសេសនោះ គឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពតំបន់របស់ខ្លួន ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យ។ជាពិសេស ដើម្បីថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចអោយ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕



















Powered by Blogger.