អង្គភាពអ្នកសារព័ត៌មានយើង មិនទាន់យល់ពីច្បាប់ ដែលតុលាការ សាលាដំបូងរាជធានីភ្នំពេញ កាត់ក្តីកំបាំងមុខទេទាន សូមពន្យល់ផង តើកាត់ក្តី យោងលើវត្ថុតាង ឬយោងលើអំណាចទឹកប្រាក់ វគ្គ១
បើយោងតាមពាក្យបណ្ដឹងរបស់លោក មិនចាន់ធី ចាងហ្វាងការផ្សាយរបស់អង្គភាពអាស៊ាន ដេលី សំណុំរឿងព្រហ្មទណ្ឌលលេខ ៥៦៩៥ ចុះថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២២ នៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោក ប៉ូ ចាន់នី ហៅស្អែកស្លាប់ស្អែកស្លាប់ ដែលមានអាយុ៤៣ឆ្នាំ ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ ប្រព្រឹត្តទៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ៩ ថ្ងៃទី ១០ ថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២២បទល្មើសព្រហ្មទណ្ឌដែលមាន ឱ្យផ្ដន្ទាទោសតាមបញ្ញាត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
ហេតុដូច្នេះ សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ប៉ូ ចាន់ទី ហៅ ស្អែកស្លាប់ ភេទប្រុស អាយុ៤៣ឆ្នាំ (មានអត្តសញ្ញាណដូចខាងលើ)ពិន័យជាប្រាក់ចំនួន ៣០០.០០០ (បីសែន) រៀល ពីបទ 9 បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ តើយុត្តិធម៌ទេ ជេរប្រមាថ មួយឆ្អែត ចោទប្រកាន់សុទ្ធតែ ក្បត់ជាតិ៣ជំនាន់ កាត់ក្តី កំបាំងមុខ ចំឡែកជនរងគ្រោះ មិនបានទទួលប្រាក់សងជំងឺចិត្ត សូម្បីតែ១០០រៀល? ចំណែករឿងអ្នកសារព័ត៌មានផ្សព្វផ្សាយរឿងពិតមានវត្ថុតាងច្បាស់លាស់ បែរជាតុលាការនៃសាលាដំបូងរាជធានីភ្នំពេញប្រាប់ថាមិនអាចទទួលយកបានតើរឿងនេះមានន័យយ៉ាងដូចម្ដេចវិញអ្នកមានអំណាចមានទឹកប្រាក់អាចឈ្នះអ្វីៗគ្រប់យ៉ាងឬ? សូមឯកឧត្តម ប្រធានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញមេត្តាជួយបកស្រាយដើម្បីឲ្យអង្គភាពអ្នកសារព័ត៌មានយើងបានភ្លឺភ្នែកច្បាស់ៗផង។
អង្គភាពអ្នកសារព័ត៌មានផ្សព្វផ្សាយរឿងពិតមានបទសម្ភាសន៍ពី មន្ត្រីមន្ទីរក្រសួងសុខាភិបាលនិង ស្ថាប័នពាក់ព័ន្ធរហូតឈានទៅដល់បិទមន្ទីរពហុព្យាបាលមួយចំនួននោះ យោងតាមលិខិតដែលបានបញ្ជាក់ពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ ចុះថ្ងៃទី ២០ខែតុលាឆ្នាំ២០២២
៥ អង្គភាពដែលបានផ្សព្វផ្សាយរឿងពិតក្នុងមួយអង្គភាពត្រូវបង់លុយចំនួន ១លានរៀលក្នុងការសងជំងឺចិត្តទៅឲ្យលោក សុខ សុវណ្ណ ដែលជាដើមមិនដឹងប្ដឹងអ្នកសារព័ត៌មានយើង ពីបទបរិហារកេរ្តិ៍ ធ្វើអោយប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ប៉ុន្តែ ហេតុអ្វីមិនបើកភ្នែកមើល អ្នកសារព័ត៌មាន ចុះហ៊ុនបើកពហព្យាបាល ដោយយកឈ្មោះវេជ្ជបណ្ឌិតកែវការីណូដែលបានស្លាប់បាត់បង់ជីវិតយកមកព្យាបាលមនុស្សរស់តើមិនខុសច្បាប់ទេឬ?
ការធ្វើព័ត៌មានប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈបែរជាត្រូវរងការចោទប្រកាន់ពីបទបរិហារគេជាសាធារណៈ សូមឯកឧត្តមប្រធានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញមេត្តាសិក្សាច្បាប់នៃរបបអ្នកសារព័ត៌មានឡើងវិញ។
ពាក្យបណ្ដឹងដូចគ្នា នៃបទ បរិហារកេរ្ដិ៍ ជាសាធារណៈញុះញង់ឲ្យមានការរើសអើងនិងប្រព្រឹត្តបទល្មើសធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ លោក ប៉ូ ចាន់នីហៅស្អែកស្លាប់ស្អែកស្លាប់ មិនមែនជាអ្នកសារព័ត៌មាននោះទេ តែបែរជាតុលាការកាត់ក្តី និងផាកវិន័យត្រឹមតែ 30 ម៉ឺនរៀលតែប៉ុណ្ណោះ ចំណែកទាំងប្រាំអង្គភាព ដែលបានផ្សព្វផ្សាយរឿងពិត មានលិខិតបញ្ជាក់ចេញពីក្រសួងព័ត៌មាន និងផ្សព្វផ្សាយតាមវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ សុជីវធម៌ ផ្សព្វផ្សាយព័ត៌មានពិតបែរជាត្រូវកាត់ក្តីនិង ផ្សងជំងឺចិត្តប្រាំលានរៀលទៅវិញ សំណួរសួរថាតើតុលាការកាត់ក្តីយោងលើវត្ថុតាងនិងឯកសារ ឬក៏កាត់ក្តីយោងតាមសម្ដីបុគ្គលដែលមានអំណាចមានទឹកប្រាក់។
អង្គភាពអ្នកសារព័ត៌មានយើង សូមសំណូមពរទៅឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សូមមេត្តាចុះស៊ើបអង្កេតចំពោះការកាត់ក្តី ដែលមិនប្រក្រតីដែលជារឿងធ្វើឲ្យប្រជាពលរដ្ឋស្អប់ខ្ពើម ដោយក្តីអនុគ្រោះ។
នេះគ្រាន់តែជាការកាត់ក្តីនៃអ្នកសារ ព័ត៌មានដែលផ្សព្វផ្សាយរឿងពិតៗ ចុះទម្រាំកាត់ក្តីរឿងមួយចំនួនទៅលើប្រជាពលរដ្ឋស្លូតត្រង់តើឯកឧត្តមប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញយល់យ៉ាងណាវិញ នេះគឺជាកត្តាដែលធ្វើឲ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមានការភាន់ច្រឡំ ទៅលើប្រមុខថ្នាក់ដឹកនាំ ដោយបច្ចុប្បន្នភាពសម្ដេចធិបតីកំពុងដាក់ផែនការ នៃយុទ្ធសាស្ត្របច្ចកោណនិងដឹកនាំនាវាសន្តិភាពឆ្ពោះទៅរកគោលដៅគឺសន្តិភាព។
អង្គភាពរក្សាព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ សូមមេត្តាចុះស៊ើបអង្កេតទាក់ទិនទៅនឹងរឿង រឿងនេះដោយក្តីអនុគ្រោះ សូមឯកឧត្តមប្រធានមេត្តាទទួលនូវការគោរពពីយើងខ្ញុំ។
អង្គភាពអ្នកសារព័ត៌មានយើងសូមទទូចស្នើសុំទៅសម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាជួយអន្តរាគមន៍ និងចាត់វិធានការចំពោះមន្ត្រីគ្រាប់ល្ពៅមួយចំនួនដែលចូលចិត្តប្រើសិទ្ធិអំណាចប្រើទឹកលុយធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment