ករណីគ្រោះថ្នាក់ ចរាចរណ៍ ! រថយន្ដពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ -2CB-9963 បើក-បុ-ក-ម-នុ-ស្ស-ស្លា-ប់- រ-ត់-គេ-ច-ខ្លួ-ន-ជាភរិយា លោកមេធាវីម្នាក់

 


ចេញផ្សាយ ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៣ 

ភ្នំពេញ ៖ នេះយោងតាម ការបង្ហោះ លើ Facebook ពីម្សិលមិញ អាចអ្នកបង្ហោះទទួលព័ត៌មានច្បាស់ការណ៍តែម្តង ។

 គេចទៅណា លាក់មិនជិតទេ ! រថយន្ដ Jeep overland ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បានបេីកបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ រួចរត់គេចខ្លួន គេស្គាស់អត្តសញ្ញាណហើយ រថយន្តនេះមានម្ចាស់ឈ្មោះ សុខ លីណា ភេទស្រី អាយុ ៤៨ ឆ្នាំ ជាភរិយាលោកមេធាវីម្នាក់ ។


សូមបញ្ជាក់ថា រថយន្ដ Jeep overland ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បានបេីកបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កាលពីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១០:៣០ នាទី ។ 


ក្រោយកេីតហេតុអ្នកបេីកបររថយន្ត បានទុករថយន្តចោលរត់គេចខ្លួនបាត់ ។

ប្រភពពីអ្នកលេង Facebook បានបង្ហោះថា រថយន្តនេះមានម្ចាស់ឈ្មោះ សុខ លីណា ភេទស្រី អាយុ ៤៨ ឆ្នាំ មានអាស័យដ្ឋានផ្ទះលេខ ៥២ ដេ ផ្លូវលេខ ៦៣ ភូមិ ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ជាភរិយារបស់លោកមេធាវីម្នាក់ ។ 

ចំណែកឯកសារដែលបន្សល់ទុកនៅក្នុងរថយន្ត មានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាកូនមេធាវីម្នាក់ ។

នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះបានស្លាប់ហេីយ ជនបង្ករ ឬ សាច់ញាតិជនបង្ក គួរមកចូលរួមរំលែកទុក្ខសពជនរងគ្រោះ និងដោះស្រាយសំណងជូនជនរងគ្រោះផង ។ 

ការរត់គេចខ្លួន មិនមែនជាជម្រេីសល្អទេ ។ សង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវរកជនបង្ករមកទទួលខុសត្រូវចំពោះមុខច្បាប់ ។

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់លោកស្រីសុខលីណាបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។

 អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។











Powered by Blogger.