អង្គភាព ស៊ីអេចអ អនឡាញ www.chrtv online សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារព្រឹត្តិកម្មរហ័សរបស់ស្នងការនគរបាលខេត្តកណ្ដាល វគ្គ៦
ផ្សារចេញនៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០២៣ដោយ នាគរាជយោងតាមផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកណ្ដាលបានបំភ្លឺ ទាក់ទិនទៅនឹង លោកប៉ា ច័ន្ទវិសាលដែលមានអត្ថន័យដូចតទៅ:
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយកាលពីថ្ងៃទី១០,១២ ខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធរឿងលោកអធិការរងនគរបាលស្រុកកៀនស្វាយ បើកបរមិនប្រុងប្រយ័ត្នបណ្តាលឲ្យបុ..កអ្នកដទៃស្លា..ប់ តើក្រសួងមហាផ្ទៃយល់យ៉ាងណា? តើវាំងននខ្មៅ នៅពីក្រោយលោកប៉ា ច័ន្ធវិសាល បុ..កគេស្លា..ប់ហើយបែរជាឡើងជាអធិការរងនគរបាលស្រុកកៀនស្វាយ ដោយមូលហេតុអ្វី?
ផ្អែកតាមការបំភ្លឺរបស់លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល អត្តលេខ ៥៨៣៣៣ ឋានៈ អធិការរងទទួលការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា៖
-ចំពោះការចុះផ្សាយខាងលើជាព័ត៌មានមិនពិតទេ ដោយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៥៩នាទី នៅចំណុចខាងមុខផ្ទះសំណាក់ភ្នំធំ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរថយន្ត ០១គ្រឿង ម៉ាកឡិចស៊ីស ពុំស្គាល់ផ្លាកលេខ បើកក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ បានបើកជែងខាងស្តាំបណ្តាលឲ្យប៉ះម៉ូតូក្មួយរបស់ខ្ញុំដួលទៅលើផ្លូវ ស្របពេលនោះក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍បើកកិនក្មួយរបស់ខ្ញុំស្លា..ប់តែម្តង។ ហើយនៅក្នុងករណីបុ..កស្លា..ប់នេះរូបខ្ញុំបាទគឺជាដើមបណ្តឹងទេ ដោយមានភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធដូចជា៖
១-ពាក្យបណ្តឹងខ្ញុំបាទចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២
២-ពាក្យសុំដកពាក្យបណ្តឹងរបស់ខ្ញុំបាទចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២
៣-កិច្ចព្រមព្រៀងរបស់ខ្ញុំបាទជាមួយភាគីចុងបណ្តឹងចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។
ដោយឡែកចំពោះការចុះផ្សាយថា លោកវរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល ជាអធិការរង គឺជាតម្រូវការចាំបាច់របស់អង្គភាព និងថ្នាក់ដឹកនាំ ដោយផ្អែកលើលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់សាមីខ្លួន។ ជាក់ស្ដែង អនុលោមប្រកាសលេខ១៥៥២ប្រក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្កិមន្រ្តីនគរបាលជាតិ ត្រូវបានតែតាំងលោក ប៉ា ច័ន្ទវិសាល ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ គឺមុនកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មិនមែនទើបតែតែងតាំងថ្មីៗនោះទេ។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ៕
អត្ថន័យរបស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កំពុងតែចោទប្រកាន់ទៅលើប្រព័ន្ធតុលាការសាលាដំបូងខេត្តកណ្ដាល នេះបើយោងតាមខ្លឹមសាររបស់លោកប៉ា ច័ន្ទវិសាល និងក្រុមការងារប្រតិកម្មរហ័ស បានផ្សព្វផ្សាយចេញនៅថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 2023 កន្លងទៅថ្មីៗហុយៗនេះ។
ភាពមិនប្រក្រតីរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល គឺអង្គភាពអ្នកសារព័ត៌មានយើងផ្សព្វផ្សាយព័ត៌មានតាំងពីថ្ងៃទី 10-12 ខែតុលាឆ្នាំ 2023 មកដល់ថ្ងៃទី ៨ខែវិច្ឆិកាឆ្នាំ ២០២៣ ទើបក្រុមការងារប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តកណ្ដាលទើបចេញមកបំភ្លឺថាជាព័ត៌មានមិនពិត នៅចំណុចនេះសូមឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាទៀនជ្រាតជាព័ត៌មាន។
សូមបញ្ជាក់ផងដែរថាបើយោងតាមការបំភ្លឺក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កំពុងតែចោទប្រកាន់ទៅលើលោកហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៃស្នំរឿងព្រហ្មទណ្ឌលេខ 1124 អកកចុះថ្ងៃទី 2 ខែសីហាឆ្នាំ 2022 យោងតាមដីកាកោះ ថ្ងៃចន្ទ 6 រោចខែកត្តិកឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ខេត្តកណ្ដាលថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2022 ចៅក្រមស៊ើបសួរហត្ថលេខានិងត្រាហេងផល្លា
តើលោកហេងផល្លាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល យល់យ៉ាងណាវិញចំពោះដីកាកោះរបស់លោកអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកហេងផល្លាបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។
ដោយឡែកចំពោះការចុះផ្សាយថា លោក វរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល ជាអធិការរង គឺជាតម្រូវការចាំបាច់របស់អង្គភាព និង ថ្នាក់ដឹកនាំ ដោយផ្អែកលើលក្ខណៈសម្បត្តិ គ្រប់គ្រាន់របស់សាមីខ្លួន។
ជាក់ស្ដែង អនុលោមប្រកាសលេខ១៥៥២ប្រក ចុះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ របស់ក្រ សួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្រ្តី នគរបាលជាតិ ត្រូវបានតែតាំងលោក ប៉ា ច័ន្ទវិសាល ជាអធិការរង នៃអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ គឺក្រោយកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២
បេីយោងតាមប្រកាសស្តីពីការដំឡើងឋានន្តរសក្តិនគរបាលជាតិ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ គឺខុសកាលបរិច្ឆេទដាច់ឆ្ងាយ ។
តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានយកចិត្តទុកដាក់បំផុតចំពោះរាល់ការផ្សាយរបស់អង្គភាព CHR online អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment