ស្ពានអាកាស ព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាង សង់ មុនផែនការគឺ រួចមុនចូលឆ្នាំខ្មែរ២០២៤
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹង កាលពីថ្ងៃទី២៩ តុលាឆ្នាំ២០២៣ថា៖ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែ (ក្នុងជំហានទី១) ខណៈ ក្រុមការងារបាននិងកំពុងសាងសង់ យ៉ាងសស្រាក់សស្រាំពោលគឺ ជំហានទី១នេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ២០២៤។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧កន្លែងរួច ហើយ នោះគឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥ មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៦ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ៕ប្រភព ហ.ម
Post a Comment