រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់ យល់ព្រមចំពោះបទឈប់បាញ់ដល មានរយៈពេលបួនថ្ងៃ ដើម្បីដោះលែងចំណាប់ខ្មាំង និងឲ្យជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា
GAZA/TEL AVIV, Nov 22 (Reuters) - នៅថ្ងៃពុធ រដ្ឋាភិបាលរបស់អ៊ីស្រាអែល និងក្រុមហាម៉ាសបាន ព្រមព្រៀងគ្នាចំពោះបទឈប់បាញ់រយៈពេលបួនថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង៥០នាក់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនចំនួន ១៥០នាក់ដែលជាប់ពន្ធនាគារ នៅប្រទេសអ៊ីស្រាអែល និងឲ្យជំនួយមនុស្សធម៌ទៅដល់តំបន់ឡោមព័ទ្ធ។
ដូចសហរដ្ឋអាមេរិក មន្ត្រីមកពីប្រទេសកាតាដែលបាននឹងកំពុងសម្រុះសម្រួលការចរចាសម្ងាត់រវាងរដ្ឋាភិបាល អ៊ីស្រាអែល និងក្រុមហាម៉ាស់បាននិយាយថា កិច្ចព្រមព្រៀងមួយអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗ។ ក្រុមហាម៉ាស់ត្រូវបានគេជឿថាមានចំណាប់ខ្មាំងជាង២០០នាក់ ដែលត្រូវបានចាប់ខ្លួននៅពេលអ្នកប្រយុទ្ធ របស់ក្រុមនេះបានចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា និងបានសម្លាប់មនុស្ស ១.២០០នាក់ បើយោងតាមរបាយការណ៍របស់ប្រទេសអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍មួយរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាន និយាយថា ស្ត្រី និងកុមារចំនួន៥០នាក់នឹងត្រូវបានដោះលែងក្នុងអំឡុងពេលបួនថ្ងៃ ហើយពេលនោះនឹងផ្អាកការប្រយុទ្ធ។
របាយការណ៍នោះបានបន្តទៀតថា សម្រាប់ការដោះលែងរាល់ចំណាប់ខ្មាំងបន្ថែមដប់នាក់ នឹងមានការ ពន្យារពេលមួយថ្ងៃទៀត ប៉ុន្តែមិនបាននិយាយអំពីការដោះលែងអ្នកទោសប៉ាឡេស្ទីនជាថ្នូរនោះទេ៕
Post a Comment