មនុស្សប្រុស ស្រីចំនួន ៦នាក់ បានស្លាប់និង ១៦នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាយ

 


   សៀមរាប នៅសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរ៉ាចរណ៍គួអោយរន្ធុះមួយបានកើតឡើងដោយសា រថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ ក្នុងចំណោមនោះមានស្រី២នាក់ ប្រុស៤នាក់ និងរបួស១៦នាក់ ស្រី១០នាក់ប្រុស 6 នាក់

 តាមសម្ដីរបស់លោក យឹប យ៉ុងឈាង អធិការស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា ៖ នៅវេលាម៉ោង១៦និង០០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិនទាន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវ ដែលមានចំណោតខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ 

លោកអធិការបានបន្តថា ៖ មានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជា១០នាក់។ 

បើទោះជាយ៉ាងនេះក្តី លោកអធិការស្រុក មិនបានបញ្ជាក់អំពីមូលហេតុរថយន្ត ធ្លាក់ផ្លូវនោះទេ លោកប្រាប់ថា ៖ កំពុងរវល់អន្តរាគមន៍សង្គ្រោះជនរងគ្រោះ ដើម្បីបញ្ជូនអ្នករង គ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត ជាកាតព្វចម្បងរបស់សមត្ថកិច្ច...៕


Powered by Blogger.