ធ្លាយរឿងលោកនាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក មឿង សារុន ជម្រិតថ្នាក់ក្រោម១ថ្ងៃត្រូវបង់អោយលោកក្នុង១ថ្ងៃ ៩០ម៉ឺនរៀល
ខេត្តតាកែវ ៖ ធ្លាយចេញពីមន្រី្តនគរបាលចរាចរណ៍ ក្នុងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ ចំណុចគោលដៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ទាក់ទិននិងករណី លោក មឿង សារុន នាយការិយាល័យចរាចរណ៌ផ្លូវគោក ខេត្តតាកែវ រៃអង្គាស ពីគោលដៅ ដោយតម្រូវអោយបង់ ៩០ម៉ឺនរៀល ក្នុងនោះ ១៥ម៉ឺនរៀល ១គោលដៅ , របបលុយលោកនាយការិយាល័យ មឿង សារុនសម្រាប់លោកផ្ទាល់ ១ថ្ងៃ ១០ម៉ឺនរៀល និងសម្រាប់ទុកជូនថ្នាក់លើ១ថ្ងៃ ៦៥ម៉ឺនរៀល សរុប ៩០ម៉ឺនរៀល ក្នុង១គោលដៅ។
នេះជាកាអនុវត្តន៍ផ្ទុយពីច្បាប់ ។ លោក មឿង សារុន តែងតែប្រព្រឹត្ត ក្រៅច្បាប់ចរាចរណ៍ផ្លូវគោក ចេញដោយអនុក្រឹត្យលេខ៣៩ ជាពិសេស គោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ។ លោក មឿង សា រុន ថា យកទុកសម្រាប់បង់ឲ្យថ្នាក់លើ និងដោះស្រាយទិញបង្កង និងពងទា ជូនទៅនាយកដ្ឋានជំនាញ កុំឲ្យខាងថ្នាក់លើរករឿង មិនបានដាក់គោលដៅចរាចរណ៍ ទាំងក្នុងខេត្ត ហើយ លោក មឿង សារុន ចេញលិខិតបេសកកម្ម ឲ្យនាយផ្នែក ធ្វើជាប្រធានគោលដៅ ចំនួន២គោលដៅ គោលដៅទី១ ស្រុកគិរីវង់ និងគោលដៅទី២ ផ្លូវជាតិលេខ២ ។លោកវរៈសេនីយ៍ត្រី សាន់ ម៉ន ដែលរត់ការតាម លោក ឆាយ សាវុធ ជា អតីតស្នងការងផែនសណ្តាប់ធ្នាប់ចរាចរណ៍ ខេត្តតាកែវអស់ ២៥០០$ និង លោក វរសេនីយ៍ ត្រី កឹម សុធារ៉ា ទើបឡើងនាយផ្នែក ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែល លោក មឿង សារុន ជាអ្នករត់ការ ឲ្យឡើងអស់១៧០០$ និងពងទារកូន៣០០គ្រាប់ ចំណែក នាយរងការិយាល័យ មានជាង២០នាក់ ធ្វើជា អនុប្រធានគោលដៅសម្រាប់ រចនាសម្ព័ន្ធ គឺ នាយផ្នែក តូចជាង នាយរងការិយាល័យ ឋានន្តរសក្តិ នាយរងការិយាល័យ គឺបួនកន្លះ ចំណែកនាយផ្នែកគឺ តែសក្តិ៤ទេ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកក្នុងខេត្តតាកែវ ទាំងអស់ តូចចិត្ត គ្រប់ៗគ្នា ព្រោះថាខ្លួន តួនាទី និងសក្តិធំជាង នាយផ្នែក តែបែជាមកស្តាប់បញ្ជា របស់់ នាយផ្នែកទៅវិញ ពួកគាត់ មិនហ៊ាននិយាយទេ ខ្លាចគេដកមកបញ្ឈរជើង មិនបានចុះគោលដៅ ព្រោះថា ពួកគាត់ពឹងលើគោលដៅ ហើយ ព្រោះថា ចុះ១ថ្ងៃ បានចាយរាង យូរដែរអាចសន្សំទិញឡានថ្មីៗជិះនិងគេដែរ ពួកលោកបានពឹងឱ្យជួយផ្សាយដើម្បីអោយព័ត៌មាននេះដឹងដល់ លោកស្នងការខេត្តតាកែវ និងឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៍ដូចជា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមលោកជួយ ស្រាវជ្រាវ កំណែ ទម្រុងច្បាប់ និងដោះស្រាយ ជូនមន្ត្រីចរាចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ និងប្រជាពលរដ្ឋ ផ្សេងៗទៀត។
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment