ជួបប្ដឹងជួបប្ដឹងចុះផ្សាយព័ត៌មានពិតក៏ប្ដឹង អង្គភាពអ្នកសារព័ត៌មានកំពុងរង់ចាំមើលថា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមយ៉ាងណា...វគ្គ១


អង្គភាពអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈយោងតាមឯកសារនិងវត្ថុតាមជាក់ស្ដែង អមនិងបទសម្ភាសន៍មួយចំនួននាឆ្នាំ២០២២បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធបញ្ហារឿង ចុះហ៊ុនបើកមន្ទីរពេទ្យខុសច្បាប់គ្មានការអនុញ្ញាត យកឈ្មោះវេជ្ជបណ្ឌិតដែលបានស្លាប់បាត់បង់ជីវិតមកព្យាបាលមនុស្សរស់។

អង្គភាពចំនួន ១៤អង្គភាពត្រូវ លោក សុខសុវណ្ណ ដាក់ពាក្យបណ្ដឹងប្ដឹងទៅក្រសួងព័ត៌មាន ដល់ទីបញ្ចប់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើលិខិតអញ្ជើញរាល់បណ្ដាលអង្គភាពដែលបានផ្សព្វផ្សាយព័ត៌មានទាក់ទិនទៅនឹងសំណុំរឿងខាងលើ ឲ្យចូលខ្លួន នឹងធ្វើការសាកសួររឿងពិត  និងផ្ដល់វត្ថុតាងពេញលេញទៅដល់ក្រសួងព័ត៌មាន។

លោកសុខ សុវណ្ណ  ដែលគេស្គាល់ថាជាអគ្គលេខាធិការរងរបស់ប្រព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំកម្ពុជា និងជាចាងហ្វាងការផ្សាយយូម៉ាធីអនឡាញ ប្ដូរផែនការប្ដឹងទៅតុលាការ សាលាដំបូងរាជធានីភ្នំពេញចំនួន ៥ អង្គភាពក្នុងការបំបាក់ស្មារតី តែមិនអាចទៅរួចនោះទេ។

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយ ក្រសួងសុខាភិបាលបានចុះអធិការកិច្ច និងបិទមន្ទីរពេទ្យចំនួន ៣កន្លែងដែលលួចបើកគ្មានលិខិតអនុញ្ញាត យោងតាមឯកសាររបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ២០ខែតុលាឆ្នាំ២០២២វេលាម៉ោង ៩:៣០នាទីព្រឹក នឹងយោងតាមចម្លើយសារភាពរបស់លោកកែវពិសិដ្ឋបានបញ្ជាក់យ៉ាងច្បាស់ៗថាទីតាំងភូមិសាស្ត្ររបស់ខ្លួនកំពុងបើកធ្វើអាជីវកម្មពិតជាមិនទាន់មានច្បាប់អនុញ្ញាត នោះឡើយ។

សូមបញ្ជាក់ផងដែរថាបើអង្គភាពអ្នកសារព័ត៌មានផ្សាយមិនពិតតើហេតុអ្វីបានជាមន្ទីរពេទ្យនោះត្រូវបិទដោយស្វាយប្រវត្តិ។

លោក សុខ សុវណ្ណ ចាងហ្វាងយូរម៉ាធីវីអនឡាញ អ្នកណាក៏ស្គាល់ដែរថាបុគ្គលម្នាក់នេះពិតជាមានឥទ្ធិពល ដល់មហិមាអ្នកណាអ្នកណាក៏មិនហ៊ានប៉ះដែរ  ដោយអង្គភាពអ្នកសារព័ត៌មានមួយចំនួនគេឲ្យរហស្សនាមលោកថា(ខ្លាចាស់) តើខ្លាចាស់រូបនេះ មានឥទ្ធិពលយ៉ាងណាទៅលើប្រព័ន្ធតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ សុខភាពអ្នកសារព័ត៌មានយើងក៏មិនទាន់ដឹងច្បាស់នោះដែរ។

តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើង មានជំនឿជឿជាក់ថាឯកឧត្តមព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ពិតជាកាត់ក្តីតាមច្បាប់ សងភាពស្អាតស្អំ យោងតាមវត្ថុតាមជាក់ស្ដែង យោងតាមច្បាប់និងរបបអ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយរឿងពិតជូនដល់រាជរដ្ឋាភិបាល យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់យ៉ាងច្បាស់ៗថា ឱ្យតែផ្សព្វផ្សាយរឿងពិត មិនមានការចាប់ចង  មានតែការអរគុណ និងលើកទឹកចិត្ត  ចំណុចនេះហើយដែលអង្គភាពអ្នកសារព័ត៌មានយើងទាំងអស់  មានមោទនភាពក្នុងការប្រមាញ់រឿងពិត  ក្នុងនាមជាប្រៀបនាំសារដ៏សំខាន់ ក្នុងការនាំសារជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕








Powered by Blogger.