មន្រ្តី ផ្លោះ២ថ្នាក់ អង្រុនចង្វាក់ មន្ត្រីនិងអង្គការសង្គមស៊ីវិល ដែលខំប្រឹងប្រែង ធ្វើការរាប់ឆ្នាំ និងធ្លាប់មានរឿងអាស្រូវ វគ្គ៥

ផ្សាយចេញនៅថ្ងៃទី 01 ខែវិច្ឆិកា  ឆ្នាំ 2023 

ស្រុកកៀនស្វាយ: ព្រឹត្តិការណ៍ ចំឡែក មន្ត្រី អនុផ្នែក លោក ប៉ា ច័ន្ទ វិសាល  បំរើការងារនៅ អធិការដ្ឋាននគរបាលស្រុក កៀនស្វាយ  បន្ទាប់មានរឿងអាស្រូវ យោងតាម ដីការបស់សាលាដំបូងខេត្តកណ្តាល  សំណុំរឿង ព្រហ្មទណ្ឌ លេខ ១១២៤ អកចុះថ្ងៃទី ០២ខែ សីហាឆ្នាំ២០២២  ពីដំណើររឿង បើកបរដោយធ្វេសប្រហែស ខ្ចីសខ្ចាយមិន ប្រុងប្រយ័ត្នបណ្តាលអោយស្លាប់អ្នកដទៃ  បើមកដល់ថ្ងៃនេះ គម្រប់ខួប ជាង១ឆ្នាំ  ដោយបច្ចុប្បន្នភាព ក្លាយជា អធិការរងស្រុកកៀនស្វាយ ទទួលផែន ព្រហ្មទណ្ឌ ពិតជានឹកស្មានមិនដល់  ។

(ដូចពាក្យចាស់លោក តែងពោលថា គេមិនខ្លាចអ្នកដែលមានជំនាញទេ គេខ្លាចតែអ្នកដែលមានសំណាង  ពាក្យនេះពិតជាមិនខុសមែន)

សំណាង ឡើងតាមជើងខោ ដោយមិនមានជំនាញ ច្បាស់លាស់ រមែងតែងតែ របូតទៅវិញ តាមកម្ម: ដែលខ្លួនបានបំពេញ  ចំណែកលោក  ប៉ា ច័ន្ទវិសាល អធិការរង ស្រុកកៀនស្វាយ ពិតជាមានសំណាង ដល់មហិមា មានរឿងអាស្រូវហើយ បែរជា ផ្លោះ២ថ្នាក់ ប្រហែល ជាលោក សែនព្រេនត្រូវហើយមើលទៅ ...

ដោយឡែកការផ្សព្វផ្សាយព័ត៌មាន របស់អង្គភាព សារព័ត៌មាន ជិតមួយខែហើយ នៅតែរក្សាភាព ស្ងៀមស្ងាត់  ប្រហែលជាមានអី ល្អលេងជាងនេះ  ឬមួយក្រសួងមហាផ្ទៃ កំពុងតែអនុវត្តន៍ ច្បាប់មានស្តង់ដារពីរ  ? តើមន្រ្តីដែលមានជំនាញ ដែលខំប្រឹងប្រែង បំពេញកាតព្វកិច្ច ប៉ះពាល់អារម្មណ៍យ៉ាងណា?

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុវត្តតាមច្បាប់នៃរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ  ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាមិញប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការដែលខំប្រឹងប្រែងបម្រើការងារជាពិសេសទៅទៀតនោះអង្គការសង្គមស៊ីវិល  កំពុងរង់ចាំតាមដានដោយយកចិត្តទុកដាក់និងសង្ឃឹមថាឯកឧត្តមអភិសន្តិ និងចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតទាក់ទិនទៅនឹងលោក ប៉ា ច័ន្ទវិសាល អនុផ្នែក ស្រុកកៀនស្វាយ ថ្លោះ២ថ្នាក់ឡើងជាអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ ប្រើរយៈពេលខ្លីបំផុតត្រឹមតែមួយឆ្នាំ  នេះគឺជាហេតុតែអង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត សូមមេត្តាត្រួតពិនិត្យឡើងវិញ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.