ករណីទំនាស់វាយគា្ន រវាងសិស្ស សាលាសុវណ្ណភូមិ សាខាទី១៤ សមត្ថកិច្ចខណ្ឌប្ញស្សីកែវ ហៅមកសម្របសម្រួល និងធើ្វកិច្ចសន្យា

 


ភ្នំពេញ ៖ ក្រោយករណីបង្ហោះរូបភាពវីដេអូ មានករណីទំនាស់វាយគា្ន រវាងសិស្ស និងសិស្ស នៃសាលាសុវណ្ណភូមិ សាខាទី១៤ ចូលក្នុងផេកប្រត្តិកម្មរហ័ស ថៃ្ងទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី សមត្ថកិច្ចខណ្ឌប្ញស្សីកែវ បានអញ្ជើញអាណាព្យាបាលសិស្សទាំង២ មកចូលខ្លួន ដើម្បីសម្របសម្រួល និងធើ្វកិច្ចសន្យា ពុំមានការគុំគួន និងបញ្ឈប់ចេញជាសារសំលេងឌឺដងគ្នា និងរាប់អានគ្នាជាមិត្តភក្រ្ត័ឡើងវិញ។ ជនរងគ្រោះឈ្មោះ អៀង សុម៉ាវតី្ត ភេទស្រី អាយុ១៣ឆាំ្ន។

ចំណែកសិស្សបង្កឈ្មោះ ឌន សាតស្រីពីន ភេទស្រី អាយុ១៤ឆាំ្ន។ មូលហេតុដោយសារភាគីបង្ក ខឹងជនរងគ្រោះ រឿងនិយាយដើមខ្លួនថាលោកនាយកសាលាអោយចេញរៀនមុនម៉ោងហើយត្រូវនាយកសាលា ហៅទៅស្តីអោយ និងធ្វើកិច្ចសន្យាទើបជនបង្ក ខឹងវាយលើជនរងគ្រោះ ត្រូវបានមិត្តភក្រ្ត័ថតវីឌីអូ បាញ់អោយហើយជនបង្កបានយកវីឌីអូ ទៅផុសក្នុងសង្គមហ្វេសប៊ុក៕



Powered by Blogger.