ដោយមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ជនជាតិចិន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ស្ថិតនៅចំណុចក្រុមទី២៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ Wu Chong ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។
វត្ថុតាងរួមមាន ថ្នាំកញ្ចប់ក្រហមរូបសេះ ចំនួន០២កញ្ចប់ ក្រាមពណ៌ស សង្ស័យជាសារធាតុចំនួន ០២កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង ។
នៅថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានសហការណ៍ បន្តទៅឆែកឆេវទីតាំងស្នាក់នៅ និងដកហូតវត្ថុតាងបានមួយចំនួនទៀតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់ កញ្ចប់ពណ៌ក្រហមរូបសេះសង្ស័យជាសារធាតុញៀន ចំនួន ០១កញ្ចប់ ថ្នាំគ្រាប់ WY ចំនួន ១៥៦គ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង ទូរស័ព្ទដៃ ០១គ្រឿង សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០២កញ្ចប់ ថ្នាំគ្រាប់ WY ចំនួន ០២គ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងលិខិតឆ្លងដែនចំនួន០១ក្បាល ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី ៕
Post a Comment