ភរិយាសុំលែង បុរសម្នាក់តូចចិត្តយកអំបែងកែវអារកខ្លួនឯង

 ភ្នំពេញ ៖ បុរសម្នាក់មានស្មារតីមិនសូវនឺងន៎ព្រោះតូចចិត្តនឹងប្រពន្ធសុំលែងលះជិះម៉ូតូមកអង្គុយផឹកកាហ្វេស្មុគស្មាតញក្នុងចិត្តគិតខ្លីបោកកែវយកអំបែងអារកធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់នៅលើចិញ្ចើមផ្លូវ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅផ្លូវ១៦៩ កែងផ្លូវកម្ពុជាក្រោម ខាងជើងស្តុបណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ ខុង រ៉ាឌី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងអគ្គីសនីបំរើងារការនៅអគារខុនដូរមួយកន្លែងម្ដុំវត្តភ្នំ ហើយមានកូនប្រុសស្រីចំនួន២នាក់ ប្រុស១នាក់ស្រី១នាក់ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត ខេត្តកំពង់ធំ។

តាមប្រភពពីបងប្រុសបង្កើតជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានអារម្មណ៍មិននឹងហ្ន៎នោះទេ ស្មុកស្មាញដោយសាប្រពន្ធសុំលែងលះគាត់បានហៅប្អូនអោយទៅស្នាក់ជាមួយគាត់នៅខណ្ឌពោធិសែនជ័យដើម្បីមើលថែបាន៤ថ្ងៃខាងកន្លែងធ្វើការរបស់ជនរងគ្រោះខលហៅអោយមកមើលការងារនៅវេលាម៉ោងប្រហែជិត៧ព្រឹកកាលពីម្សិលមិញជនរងគ្រោះបានចេញមកកន្លែងធ្វើការក៏បាត់រហូតគាត់បានដើររកខលទៅក៏មិលើក ទើបព្រឹកកើតហេតុគេប្រទះឃើញអាកស្លាបនៅចិញ្ចើមផ្លូវ។


តាមប្រភពព័ត៌មាននៅកន្លែងកើតបានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូហុងដាគុបជ្រុងមួយគ្រឿង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1AF-7392 ទៅឈផ្លូវ១៦៩ ហើយបានព្យាយាមប៉ុនប៉ងសម្លាប់ខ្លួន ដោយរត់ចូលរថយន្តអ្នកដំណើរកំពុងចរាចរតាមដងផ្លូវ ហើយត្រូវបានពលរដ្ឋដេញចេញទៅអៀបកៀនខាង ជនរងគ្រោះក្រោយមកជនរងគ្រោះបានដើរចូលទៅហូបកាហ្វេនៅផ្ទះអ្នកលក់មួយកន្លែង ស្រាប់តែមួយសន្ទុះ ជនរងគ្រោះបោកកែវកាហ្វេ យកអំបែងកែវ មកចាក់ អារ ក ខ្លួនឯងរបួសហូរឈាមស្រស្រាក់ រត់ទៅដួលស្លាប់នៅផ្លូវម្ខាងទៀត ទោះជាសមត្ថកិច្ច ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញចេញទៅជួយ តែហួសពេលទៅហើយ ។


សាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយធ្វើអត្តឃាត រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

Powered by Blogger.