ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ដូចខាងក្រោម៖

 


👉 ឯកឧត្តម ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានចូលរួមបរិច្ចាគឈាម ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

👉 ឯកឧត្តម ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំបូកសរុបការងារសង្កេតការណ៍ចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធអនឡាញ ។

👉លោក តឹក សេងសុន្ថន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្រីសន្ធរ បានដឹកនាំ ក្រុមការងារយុវជន

ស.ស.យ.ក ចូលជាមួយលោក ស៉ឹម គង់ អភិបាលស្រុកស្រីសន្ធរ និងជាប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាទទួលអំណោយជាគ្រឿងឧបភោគ

បរិភោគ សម្ភារៈ និងថវិកាមួយចំនួន ពីសាលាអនុគណស្រុកស្រីសន្ធរ ដែលដឹកនាំដោយ ព្រះវិសុទ្ធមុនី រស់ លឹមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរគុណខេត្ត និងជាព្រះគ្រូសិរិវិជ្ជាព្រះអនុគណស្រុកស្រីសន្ធរ រួមនឹងព្រះចៅអធិការវត្តទាំង៥២វត្តទូទាំងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

👉 លោក ហឿង ប៊ុនថន បានដឹកនាំ ក្រុមការងារស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំក្រុមហ៊ុន មេតថេក ខេមបូឌា ប្រគល់ស្បែកជើង ៣គូ ដល់ប្រធាន និង អនុប្រធាន២រូប ដើម្បីរួមចំណែកគាំទ្រកម្លាំងប្រជាការពារភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀមនិងប្រជុំណែនាំបុគ្គលិកការិយាល័យ និង កម្មករកម្មការិនីអោយទៅចូលរួមទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករ។

សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ ហាន កុសល











Powered by Blogger.